ទំព័រដើម

ប្រជុំកងឯកភាព ក្នុងក្រុងប៉ោយប៉ែត

By ក្រុមការងារអនាគតថ្មី

August 09, 2017

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២៩១៧ វេលាម៉ោង ០៨និង៣០នាទី ព្រឹក ពិធីប្រជុំកងឯកភាព ដែលស្ថិតនៅ ក្នុង សាលាក្រុងប៉ោយប៉ែត ក្រោម អធិបតីភាព លោក ង៉ោម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត រួមទាំង លោក វីរសេនីយ៍ទោ ធេនស៊ឹុនដេត អធិការដ្ឋាន នគរបាល ក្រុុងប៉ោយប៉ែត លោកវីរសេនីយ៍ឯក ហាំវណ្ណ: មេបញ្ជាការ វីរសេនាតូច នគបាល ការពាព្រំដែនគោក លេខ៨៩១ លោក វីរសេនីយ៍ឯក សូចាន់ណារី មេបញ្ជាការ នគរបាលការរពារព្រំដែនគោក លេខ៩១១ មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្ត្រីមកពីស្ថាប័នជាច្រើនរូបទៀត ក្នុនោះផងដែរ ក៏មានការលើកឡើង ពីការរាបចំសណ្តាប់ធ្នាប់ សន្តិសុខនិងការ អភិវឌ្ឍន៍ នៅក្នុងក្រុងប៉ោយប៉ែត។

ចៅសង្កាត់ ផ្សារកណ្តាល ថ្មីមកពីគណបក្សប្រឆាំង បានឡើងមានមតិរឿង សំបុត្រកំណើត ឬអាត្រានុកូលដ្ឋាន ហើយមន្តីម្នាក់ទៀតលើកឡើងរឿងចរាចរណ៍ នៅ ផ្លូវផ្សារកណ្តាល លោក មេបញ្ជាការ នគរបាល ការពារព្រំដែនគោកនៃ វីរៈទាំង២ គឺនិយាយពីបញ្ហារ ផលវិបាករបស់ប្រជាពលរដ្ឋ រស់នៅ តាមខ្សែបន្ទាត់ព្រំដែន ដែលទៅធ្វើការ នៅទឹកដីថៃព្រឹកវិលវិញល្ងាច ហើយលោក ហាំវណ្ណ សំណូមពរអោយជួយ បើកផ្សារគោកស្បែង ក្នុង១សបា្តហ៍ ២ថ្ងៃ ដើម្បីអោយ ពលរដ្ឋនៅជាប់ព្រំដែន ឆ្លងទៅទិញម្ហូបអាហា។

ចុងបញ្ចប់ សំណួរនិងសំណូមពរ របស់មន្ត្រីគ្រប់ស្ថាប័ន រួចមក លោក ង៉ោម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានលើកឡើង ហើយក៏ដូចជាបំភ្លឺ នៅក្នុងអង្គប្រជុំ ថា ដូចជា រឿងផ្លូវដែលខូចខាត នៅត្រង់ចំណុចផ្សារកណ្តាល ដែលតែងតែមានការរិះគុន ពីពលរដ្ឋថាមិនធ្វើ ឬជុសជុល នោះ គឺមិនមែនមិនធ្វើទេ ចំណុចផ្សារកណ្តាល នេះគឺធ្វើរហូត មកដល់ពេលនេះ គឺចំនួន៧ លើកហើយ ធ្វើតាំងតែពី អណត្តិទី៣ មកម្លេះ តែដោយបងប្អូនពលរដ្ឋ លក់ដូរនៅទីនោះមិនយល់ចេះតែចាក់ទឹកមិនជួយថែទាំ បានជាផ្លូវកន្លែងនិង នៅតែខូច តែទោះជាយ៉ាងណាក្តី លោកអភិបាលក្រុងថានៅតែធ្វើ ដើម្បីតម្រូវការ របស់ប្រជាពលរដ្ឋ ពេលនេះ លោកកំពុងអោយគេ សិក្សាដើម្បីដាក់ប្រពន្ធ័លូ និងរៀបចំសប់ណ្តាប់ធ្នាប់កន្លែង និងអោយបានល្អ ជូនពលរដ្ឋ ហើយបញ្ហារសំបុត្រកំណើត ឬអាត្រានុកូលដ្ឋាន នោះ លោកមិនចង់ បកស្រាយទៀតទេព្រោះបានប្រជុំក្រុមប្រឹក្សា រួចមកហើយ គឺទាក់ទងនិងក្រសួងមហារផ្ទៃ ដែលមានគល់បញ្ជីត្រឹមត្រូវ ហើយ លោកសុំអោយ យកមូលដ្ឋាន សង្កាត់ មកអនុវត្តន៍ ធ្វើយ៉ាងម៉េច ទៅតាមនិតិវិធី សុំកុំយកអោយយកមូលដ្ឋាន រដ្ឋបាលសង្កាត់ បង្ករអោយមាន ភាពអនាធិបតេយ្យ ហើយចំណែក ខាងវីរព្រំដែនទាំង២ គឺវីរៈ៨៩១ និងវីរ៩១១ ដែលលើកឡើង ពីការសុំណូមពរ ពីប្រជាពលរដ្ឋ ដែលឆ្លងដែន ទៅធ្វើការព្រឹកវិលវិញ ល្ងាចនិងសុំអោយ បើកផ្សារគោគស្បែង ជាប់និងមាត់អូព្រំដែនកម្ព្ជជាថៃ ក្នុង១សប្រាហ៍ ២ ថ្ងៃនោះ លោកអភិបាលក្រុង បានមានប្រសាសន៍ ថាលោក និងខំប្រឹងប្រែង ជួយដល់ពលរដ្ឋ លោកនិងយកសំណើរ ស្នើសុំរបស់ពលរដ្ឋ ទៅដាក់នៅថ្នាក់ខេត្ត ដើម្បីអោយថ្នាក់ ខេត្តជួយ ព្រោះ ពាក់ពន្ធ័ការងារ និងត្រូវឆ្លងថ្នាក់ខេត្ត។ ដោយ អនាគតថ្មី