ព្រំដែនថៃ ៖ តាមសេចក្តីរាយការណ៍ បានអោយ អ្នកសារព័ត៌មាន អនាគតថ្មី ដឹងថា សមត្ថកិច្ចថៃ បានចុះប្រតិបត្តុិការ បង្ក្រាបក្រុមឈ្មញួ ជួញដូរឈើក្រញូង ដែលជាជនជាតិថៃ នៅក្នុងប្រទេសថៃ បាន៣ចំណុច ស្ថិតក្នុងចំណុច ឧទ្យាន អាងរឺណៃ ស្រុកថាក:កៀប ខេត្តឆ: ឆើងសៅ ទី២ ស្ថិតក្នុងចំណុច ស្រុក ខៅឆ:កាន់ ខេត្តស្រះកែវ ហើយចំណុចទី៣ ស្ថិតក្នុងភូមិ កុតតែឃុំ ហ្វាកហួយ ស្រុអារញ្ញខេត្តស្រះកែវ ទល់មុខ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ក្នុងការបង្ក្រាប់នោះ គឺនៅ យប់ថ្ងៃទី ១០ខែសីហា ឆ្នាំ២០១៧ រហូត ដល់ព្រឹកថ្ងៃទី ១១ខែសីហា ឆ្នាំ២០១៧។ បញ្ជាក់ផងដែរថា ក្នុងការចុះប្រតិបត្តិការ បង្ក្រាប់ក្រុមជួញដូរ ឈើក្រញូងដែលសមត្ថកិច្ចថៃ ឃាត់ខ្លួនបាននោះគឺ សុទ្ធសឹងតែ ជនជាតិថៃទាំងអស់។ ដោយ អនាគតថ្មី