ទំព័រដើម

ពិធីបោះឆ្នោតជ្រើសរើស ប្រធានការិយាល័យ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត

By សេង រាជសី

August 16, 2017

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ មានបើកពិធីជ្រើសរើស ប្រធានការិយាល័យ ប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែត ដែលមាន លោក សុខ ខឿន ប្រធានក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត ជាគណៈកម្មការ បោះឆ្នោត ជ្រើសរើស ប្រធានការិយាល័យ ប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋបាល ក្រុងសង្កាត់ ចំនួន១៨រូប ទៀត ពិធីនេះប្រព្រឹត្ត ទៅនៅសាលាក្រុងប៉ោយប៉ែត សមាសភាព ឈរ ឈ្មោះ ជាបេកជន មានចំនួន៣រូប ១ លោក គួន ឃាង ២ លោកឡុញជី ៣ លោក អ៊ុច ប៊ុនរិទ្ធ ការបោះឆ្នោត ជ្រើសរើស ប្រធានការិយាល័យ ប្រជាពលរដ្ឋ នេះអ្នក ជាប់ឆ្នោត ជាប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែត គឺលោក គួន ឃាង ដែលបានទទួល សម្លេងគាំទ្រ ១២សម្លេង លោក ឡុញជី បាន២សម្លេង លោក អ៊ុច ប៊ុនរិទ្ធ ទទួលបាន ៤សម្កេង ដូចនេះ លោកគួន ឃាង ត្រូវបានទទួលមុខងារ ជាប្រធានការិយាល័យទទួល រកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ចាប់ពី ថ្ងៃនេះតទៅ ហើយក្នុងការសម្របសម្រួល ជូនប្រជាពលរដ្ឋ គឺធ្វើដោយអព្យាក្រឹត និងត្រូវពិភាក្សា ជាមួយគណៈកម្មការ ផងដែរ ។ អង្គប្រជុំនេះ ត្រូវបានបញ្ចប់ នៅវេលាម៉ោង១១ ដោយភាពរីករាយ និងស្និទ្ធស្នាល។ ដោយអនាគតថ្មី