បាងកកប្រទេសថៃ ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមអ្នកសារព័ត៌មាន អាស៊ាន (UMA) បានចូលរួមគោរពវិញាណ្ណក្ខន ព្រះមហាក្សត្យថៃ ដែលមានព្រះនាមថា ភូមិវិប៊ុល អាប់ឌុលយ៉ាដេត ដែលព្រះអង្គបានសោយទីវង្គត់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ។
នៅក្នុងទីក្រុងបាងកកប្រទេសថៃ មិនមានមនុស្សម្នាច្រើនកុកករនោះទេ ទីក្រុងដែរធ្លាប់តែមានភាពអ៊ូអរនោះបានប្រែជាស្ងាត់ជ្រងំ សកម្មភាពចរាចរណ៍ដ៏មមាញឹក នៅកណ្តាលទីក្រុងបាងកក បានប្រែជាគ្មានសកម្មភាពទៅវិញ ប៉ុន្តែវាជាថ្ងៃដែល ប្រជាជន និងមន្រ្តីគ្រប់លំដាប់ថ្នាក់ គោរពវិញាណ្ណក្ខន ព្រះអង្គម្ចាស់ ភូមិប៊ុល ដែលបានសោយទិវង្គត បើគិតមកដល់ពេលនេះ គឺ១ព្រះវស្សា ហើយ។
នៅតាមដងផ្លូវក្នុងប្រទេសថៃ រាល់ការធ្វើចរាចរណ៍ រថយន្តនានា ត្រូវបានហាមឃាត់ អ្វីៗប្រែជាស្ងប់ស្ងាត់ អ្វីដែលអ្នកអាច ឮបាន គឺមានតែភ្លេង ឱ្យជ័យ ដែលចេញពីឧបករណ៍ បំពងសម្លេង របស់ព្រះរាជវាំងប៉ុណ្ណោះ។
នៅក្នុងថ្ងៃនោះ ទង់ជាតិប្រទេសថៃរាប់ពាន់ ត្រូវបានបក់រវ៉ិកៗ ដោយប្រជាពលរដ្ឋថៃគ្រប់វ័យ ជាមួយនឹងសម្រែក ប្រយោគមួយឃ្លាថា «Song Phra Charoen» ដែលមានន័យថា «ជយោព្រះករុណា»។ ប៉ុន្តែច្បាប់ប្រឆាំង ការប្រមាថទៅលើស្តេចថៃ បានធ្វើឱ្យមនុស្សជាច្រើនត្រូវជាប់ពន្ធនាគារ ដោយសារបញ្ហានេះ។ តាមរយៈច្បាប់នេះ បានជម្រុញឱ្យមនុស្សគិតថា ទ្រង់ជាស្តេចផ្តាច់ការ ខ្វះការគោរព ពីប្រជាពលរដ្ឋ តែវាផ្ទុយពីការគិតទៅវិញ។ ព្រះអង្គម្ចាស់ភូមិបុល អាឌុលយ៉ាដេត ជាស្តេចដែលទទួលបាន ការស្រឡាញ់ និងការលើកតម្កើន យ៉ាងខ្លាំង ពីប្រជាពលរដ្ឋថៃ ទូទាំប្រទេស។ ដោយ លោកគឹម សារឿន