ទំព័រដើម

គំនរសំរាម ស្អុយរលួយ ពេញបរិវេណ ផ្សារបានលុង ចៅហ្វាយក្រុង សម្ងំស្ងៀម

By សេង រាជសី

September 28, 2017

ខេត្តរតនគិរី ៖ ពលរដ្ឋថា គំនរសំរាមគរ ស្អុយរលួយ ពេញបរិវេណ ផ្សារបានលុង ចៅហ្វាយក្រុង សម្ងំស្ងៀម កាលពីពេលថ្មីៗ នេះ លោក ងិន ណែល អភិបាលក្រុងបានលុង ខេត្តរតនគិរី រងការរិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ និងអាជីវករផ្សារ ថាមិនមានការ សំអាតក្រុង ដែលខ្លួនបានគ្រប់គ្រង។ ក្រោយពីធីបុណ្យភ្ជុំបិណ្ឌ ចប់ប៉ុន្មានថ្ងៃកន្លង ទៅនេះនៅក្នុងបរិវេណ ផ្សារបានលុង ស្ថិតនៅក្នុង ក្រុងបានលុង ខេត្តរតនគិរី មានគំនរ សំរាមកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានគំនរគរ ជាពំនូក ជះក្លិនស្អុយរលួយ មានរុយក្បាលខៀវរោម ពេញហើយមានដង្កូវទៀតផង ដែលវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន យ៉ាងធ្ងន់ធ្ងូរ ដល់ប្រជាពលរដ្ឋ និងអាជីវករ លក់ដូរក្នុង ផ្សាបានលុងទាំងមូល។

បើយោងតាម ក្រុមអាជីវករផ្សារ បានលុងបានលើកឡើងថា លោក ជា គួង ប្រធានក្រុមហ៊ុន គឹម ជ្រា ប្រមូល សំអាតអនាម័យ និងដឹកជញ្ជូនសំរាម ក្នុងក្រុងបានលុង ក្នងខេត្តរតនគិរី ជារៀងរាល់ឆ្នាំគឺ (ប្រចាំឆ្នាំតែម្តង) ពេលដែលមាន ពិធីបុណ្យដូចជាភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរប្រពៃណីយ៍ជាតិ គំនរសំរាមក្នុងក្រុងបានលុង និងបរិវេណផ្សារបានលុង តែងតែកកស្ទះជារៀងរាល់ឆ្នាំ។

ក្រុមអាជីវករផ្សារបន្តថា លោក ជា គួង ប្រធានក្រហ៊ុន គឹម ជ្រា ប្រមូលសំរាមខាងលើ តែងតែយឺតយ៉ាវ ក្នុងការប្រមូលសំរាម នៅក្នុងក្រុងបានលុង និងផ្សាបានលុង ជាដើម ពេលដែលមានពិធីបុណ្យទានម្តងៗ ការយឺត យ៉ាវ ក្នុងការដឹកជញ្ជូន សំរាមចេញពី ទីប្រជុំជន នោះមិ នក្រោមពី (២សប្តាហ៍) ទៅជិត២០ថ្ងៃនោះទេ។

ក្រុមអាជីវករបានបន្តទៀតថា ចំណែកលោក ងិន ណែល អភិបាលក្រុងបានលុង ពាក់ព័ន្ធ និងគំនរសំរាម ក្នុងក្រុង និង ក្នុងបរិវេណផ្សារបានលុង ស្អុយរលួយ ធ្វើអោយក្លិនសាយភាយប៉ះពាល់ ដល់សុខភាព ប្រជាជននោះ លោកចៅហ្វាយក្រុង បែជាសម្ងំស្ងៀម មិនមានចំណាត់ការ អ្វីឡើយចំពោះ ក្រុមហ៊ុន គឹម ជ្រា ដែលជាក្រុមហ៊ុន ដាក់ទុនវិនិយោគ និងធ្វើអាជីវកម្ម ប្រមូលសំអាតអនាម័យ និងដឹកជញ្ជូនសំរាម ក្នុងក្រុងបានលុង នោះឡើយ។

លោក ជា គួង ប្រធានក្រុមហ៊ុន គឹម ជ្រា ដាក់ទុនវិនិយោគ និងធ្វើអាជីវកម្ម ប្រមូលសំរាមអនាម័យ ហើយនិង ដឹកជញ្ជូន សំរាមក្នុងក្រុងបានលុង ខេត្តរតនគិរី បានថ្លែង ប្រាប់ ក្រុមការងារអនាគតថ្មី ដឹងនៅម៉ោងមុននេះបន្តិចថា គំនរសំរាម ដែល មានការកកស្ទះ នៅក្នុងក្រុងនិង ក្នុងបរិវេនផ្សាបានលុងនេះ បណ្តាលមកពី លោក សា លាង ប្រធានវិនិយោគផ្សាបានលុងទី១-មិនបង់លុយ តាមសៀវភៅ បន្ទុកនិងកិច្ចសន្យា។ ទី២-លោក ងិន ណែល អភិបាលក្រុងបានលុង មិនអោយបង់លុយ ទៅអោយក្រុមហ៊ុន គឹម ជ្រា បន្តទៀតគឺចាប់តាំងពី (ខែ៤) ខែមេសាឆ្នាំ២០ ១៧ រហូតមកដល់ ខែកញ្ញាឆ្នាំ២០១៧ នេះទើបបានសំរាម ចេះតែមានការ កកស្ទះបែបនេះ។

ចំណែកលោក ងិន ណែល អភិបាលក្រុងបានលុង ជុំវិញការចោទប្រកាន់ ពីលោក ជា គួង ពាក់ព័ន្ធទៅនឹងការមិនអោយ បង់លុយតាមសៀវភៅបន្ទុកអនាម័យ របស់សំរាម ក្នុងផ្សារបានលុង របស់ក្រុមហ៊ុន គឹម ជ្រា ភ្នាក់ងារ យើងទូរស័ព្ទទៅលោកជាច្រើនដង ដើម្បីសុំការបំភ្លឺជុំវិញ ករណីគំនរសំរាម ក្នុងបរិវេនផ្សារបានលុង និងពាក់ព័ន្ធ មិនអោយលោក សា លាង បើកលុយ ទៅអោយក្រុមហ៊ុន គឹម ជ្រា តាមសៀវភៅ បន្ទុកនោះ ទូរស័ព្ទរបស់លោក ខលចូលជាច្រើនសារ តែត្រូវលោកចុចបិទ។

ជុំវិញករណីពាក់ព័ន្ធ គំនរសំរាម កកស្ទះក្នុងបរិវេនផ្សារបានលុង និងក្រុមហ៊ុន គឹម ជ្រា ប្រមូលសំរាមចោទ លោក សា លាង ប្រធានវិនិយោគ ផ្សារបានលុងថា ទី១-មិនបង់លុយ តាមសៀវភៅ បន្ទុកចាប់ពី ខែមេសាឆ្នាំ២០១៧ ដល់ខែកញ្ញា ឆ្នាំ២០១៧ ការចោទប្រកាន់ របស់ក្រុមហ៊ុន គឹម ជ្រា ខាងលើនេះ លោក សា លាង ភ្នាងារ យើងខលទូរស័ព្ទ សុំការបំភ្លឺពីចូលជាច្រើនសារ តែពុំមានអ្នកលើកទទួល។

ទោះជាយ៉ាងណាក្តី ឆ្លើយតប និងអាជីវករផ្សាបានលុង លោក ជា សុផាត គណកម្មាធិការ គ្រប់គ្រងផ្សារបានលុង បានថ្លែងថា លោក ជា គួង ប្រធានដាក់ ទុនវិនិយោគ និងធ្វើអាជីវកម្មប្រមូលសំរាម សំអាតអនាម័យ ក្នុងក្រុងបានលុងនេះ កាលពីដើម ខែមេសា ឆ្នាំ២០១ ៧ ក្រុមហ៊នខាងលើនេះ មិនបានមកប្រមូលសំរាម រយះពេលជិត១ខែឯណ្ណោះ។

លោកបន្តថា ពាក់ព័ន្ធនិងការប្រមូល សំរាមអនាម័យ ក្នុងផ្សារបានលុង ក្នុងខែ៤ គឺខែមេសា កន្លងទៅនេះគឺខាងអាជ្ញាធរក្រុង ជាអ្នកប្រមូលសំរាម ចេញពីក្នុងផ្សារបានលុង នៅក្នុងខែខាងលើ នោះក្រុមហ៊ុន គឹម ជ្រា របស់ លោកជា គួង មិនបានមកប្រមូលសំរាមនោះទេ ដូច ច្នេះទើបលោក ងិន ណែល អភិបាលក្រុង បានមិនទាន់ឲ្យបើប្រាក់ខែ តាមសៀវភៅបន្ទុក រងចាំគណកម្មាធិការ ដោះស្រាយជាមុខសិន៕ ដោយ ឡុង សារេត