ទំព័រដើម

កម្មវិធី ប្រចាំសប្តាហ៍ ស្តីពីពលករ ចំណាកស្រុក នៅស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ

By ក្រុមការងារ អនាគតថ្មី

November 03, 2016

ខេត្តស្រះកែវ ប្រទេសថៃ៖  អ្នក សារព័ត៌មាន ប្រទេសថៃ ប្រចាំ ស្រុកអរញ្ញ បានអញ្ជើញ ក្រុមអ្នក សារព័ត៌មាន កម្ពជាច្រើនរូប ក្នុងនោះ មានការសែត និង ទូរទស្សន៌ ចូលរួមក្នុងកម្មវិធី សប្តាហ៌ពលករ ចំណាកស្រុក ដែលមាន ការចូលរួមក្រោម ក្រោម អធិបតីភាព លោក ចាំឡងស៊ីងតូង៉ាម នាយរង គណះអធិបតីក្រុម ទំនាក់ ទំនង ក្រុងបាងកក លោកអភិបាលរង ធម្មសក្ត័រតនះថាន់យ៉ា ខេត្ត ស្រះកែវ លោកឆ្លើមឆៃ ចាន់ថនសេនា ជំនួយការ មន្ទីទំ នាក់ ទំនង ការងារ លោក អេថិម ឆៃរ៉ាត់ថនសេនា ជំនួយការ សាមាគមន៍ គ្រប់គ្រង ៩ ខេត្ត ព្រមទាំង ពលករ កម្ពុជា ចំនួន ជាង ៣០០ នាក់ បើតាមសម្តី លោក ចាំឡង ស៊ីងតូង៉ាម នាយរងគណ: អធិបតី ក្រុមការងារ ទំនាក់ទំនង ក្រុងបាងកក បានមាន ប្រសាសន៌ប្រាប់អ្នកសារព័ត៌មាន កម្ពុជា ថាកម្មវិធីសប្តាហ៌ ពលករចំណាក់ ស្រុក នេះធ្វើឡើង ដើម្បីមាន ភាពងាយស្រួល ដល់ ពលករ ចំណាក់ស្រុក ដែល ធ្វើការ រស់នៅក្នុងប្រទេសថៃ ម៉្យាងទៀត គឺងាយ ស្រួលដល់ការ ទប់ស្កាត់ នូវអំពើ ឃាតកម្ម ឆ្លងដែន នឹង បទល្មើសផ្សេងៗ ហើយក៌ មានសុវត្ថិភាព ដល់ពលករ ចំណាក់ស្រុក ដែលធ្វើការ ចំណាក់ស្រុក មានច្បាប់ត្រឹមត្រឹមត្រូវ ហេតុដូច្នេះ គឹលោក សំណូមពរ អោយពលករ ចំណាក់ស្រុក ទាំងអស់ ត្រូវធ្វើប័ណ្ណ ស្នាក់នៅ ធ្វើការបណ្តោះអាសន្ន មានសុពលភាព រយះពេល ៣ ខែ តែ តម្រូវការអោយ ខាងកម្ពុជាមាន ឯកសារ ខ្លះដូចជាប័ណ្ណឆ្លងដែន ដែលគេហៅថា BORDER PASS ហើយកម្មវិធី នេះមិនមែន ធ្វើតែស្រុកអរញ្ញខេត្ត ស្រះកែវ ទេគឺនៅ ៨ តំបន់ទៀត នៅតាមព្រំដែន ប្រទេសថៃ ហើយការ ធ្វើប័ណ្ណស្នាក់នៅ ធ្វើការរបស់ ពលករចំណាក ស្រុកនេះ មានរយះពេល ៧ ថ្ងៃ ក្នុង មួយឆ្នាំម្តង ។ ដោយ អនាគតថ្មី