បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី ០៣ ខែតុលាឆ្នាំ ២០១៧ លោក ហាំវណ្ណៈ មេបញ្ជាការ វីរសេនាតូច ការពារព្រំដែនគោក លេខ៨៩១ បានចាត់តាំងអោយ លោក វីរសេនីយ៍ទោ ហ៊ុនកែវ មេបញ្ជាការង នៃវីរសេនាតូច៨៩១ ដឹកនាំកលាំងអន្តរាគមន៍ នគបាលការពាព្រំដែនគោក ៨៩១ ចុះជួយ សង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទេឹកជំនន់ លិចផ្ទះ អស់ជាច្រើនខ្នង និងច្រើនភូមិទៀត ដែលមានចំនួន ៤ឃុំ នៅក្នុងស្រុកម៉ាឡៃ ជាប់និងព្រំដែនថៃ ក្នុងនោះផងដែកំលាំងនគរបាល ការពារព្រំដែនគោក លេខ៨៩១ ចុះជួយ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយយសារទឹកជំនន់ ចំនួន ៣ទៅ ៤ភូមិ គឺ ភូមិ បន្ទាយទី១ ភូមិបន្ទាយទូ២ និងភូមិខ្លាងាប់ នេះបញ្ជាក់អោយ ឃើញថា ការយកចិត្តទុកដាក់ របស់កំលាំងនគរបាល ការពាព្រំដែនគោក លេខ៨៩១ គឺខំប្រឹងប្រែងអស់ ពីចិត្តពីថ្លើម និងយកចិត្តទុកដាក់ យ៉ាងខ្លាំង ដើម្បីបំរើនិងជួយគ្រប់យ៉ាង រាល់ប្រជាពលរដ្ឋ ដែលជួបនៅទុក្ខវេទនា ។ ដោយ អនាគតថ្មី