ខេត្តរតនគិរី ៖ រថយន្តដឹកឈើចំនួន ៤គ្រឿង លោតឆាត់ ត្រូវបានសម្ថកិច្ច ក្របួចជាប់ នៅថ្ងៃ បន្តរបន្ទប់ៗគ្នា ក្រោយពី ស្ងប់ស្ងាត់ ការដឹកជញ្ជូនឈើ ទៅលក់នៅប្រទេសវៀតណាម អស់មួយរយៈពេលដ៏ខ្លី កន្លងផុតទៅ ក្រុមឈ្មួញឈើក្នុង ខេត្តរតនគិរី បានប្រមូលផ្តុំគ្នា លួចដឹក ជញ្ជូនឈើ ចេញយកឈើទៅលក់ នៅប្រទេសវៀតណាម ការលួចដឹកជញ្ជូន ឈើឆ្លងទៅលក់ នៅប្រទេសវៀតណាម នេះក៍បានកក្រើក សារជាថ្មីឡើងវិញ។
កាលពីថ្ងៃទី ៤ និងថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០១៧ នេះ រថយន្ត ដឹកឈើចំនួន៤គ្រឿង ត្រូវបានសម្ថកិច្ច បង្ក្រាបបាន នៅកន្លែងផ្សេងគ្នា ដែលមានទីតាំងស្ថិត នៅក្នុងឃុំតែមួយ ក្នុងស្រុកអូរយ៉ាដាវ រថយន្តសាំយ៉ុង ដឹកភ្ញៀវទេសចរណ៍១គ្រឿង ពណ៌សរ ដែលមានបិត អក្សរខ្មែរនិងអក្សរ អង្គគ្លេសថា (ភ្នំពេញ .WiFi VIP) មានស្លាក់លេខ ភ្នំពេញ 2AC-9864 ដែលលួចដឹកឈើ ប្រភេទធ្នុង ត្រូវសម្ថកិច្ច បង្ក្រាបកាល ពីព្រឹកថ្ងៃទី ៤ខែ តុលាឆ្នាំ២០១៧ នៅចំណុច ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
សេចក្តីរាយការណ៍ ពីសម្ថកិច្ចថា ចំណែករថយន្ត៣ គ្រឿងទៀត បង្ក្រាបបាននៅទីតាំង ចំនួន២ផ្សេងគ្នា -ទី១ រថយន្តលុចស៊ីស RX-300 ពរណ៌ ទឹកមាសស្លាក់ លេខ ភ្នំពេញ2G-2831 -ទី២ រថយន្តម៉ាក់កាម៉ារី បាឡែនពរណ៌សរ គ្មានស្លាក់លេខ នោះទេ។ ដោយ ឡែកទី៣ -រថយន្តដឹកឈើ ម៉ាក់តាកូម៉ា ១បាំងកន្លះ ពណ៌សរ មាន្លស្លាក់លេខ ភ្នំពេញ2A-8445 បង្ក្រាបបានកាលពីវេលា ម៉ោង១០-០០នាទីនៅចំណុច ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវដូចគ្នា។
សម្ថកិច្ចបានបន្តរ ទៀតថា ថ្វីថ្បិតរថយន្តដឹកឈើទាំង ៤គ្រឿង នេះបង្ក្រាបបាន នៅទីតាំងផ្សេងគ្នា ពិតមែនតែ គោលដៅ របស់ពួកក្រុមឈ្មួញឈើ ទាំងនោះគឺមានបំណងដឹក ជញ្ជូនយកឈើ ទៅលក់ដូចគ្នាទេ គ្រាន់តែ ពួកគេបង្វែង ដានសម្ថកិច្ច ដោយយកឈើ ចេញតាមច្រករបៀង ផ្សេងគ្នាប៉ុណ្ណោះ គ្រាដែលសម្ថកិច្ចភ្លេចខ្លួន។
រថយន្តទាំងបួនគ្រឿង ខាងលើបានផ្ទុកឈើ ប្រភេទធ្នុងសុទ្ធ ឈើប្រភេទធ្នុង ផ្ទុកនៅក្នុងរថយន្តទាំង ៤គ្រឿង នោះសរុប រួមមាន ១៦៦០.គីឡូក្រាម។ បច្ចុប្បន្នវត្ថុតាង ដូចជារថយន្ត ដឹកឈើ៤គ្រឿង និងឈើដែល សម្ថកិច្ចបង្ក្រាប បាននោះត្រូវបានជំនាញ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកបរកែវ បានរឹបអួស មករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើបរកែវ។
ចំណែកលោក លេង យុក ប្រធានផ្នែករដ្ឋបាលព្រៃ ឈើចំនួន៣ស្រុក គឺរួមមានទី១-ស្រុកអណ្តូងមាស ទី២-ស្រុកអូរយ៉ាដាវ ទី៣-ស្រុកបរកែវ ជំវិញការ ពាក់ព័ន្ធរកណីបង្ក្រាប រថយន្តដឹកឈើទាំង៤គ្រឿង ខាងលើ លោកបានថ្លែងអោយ ក្រុមការងារ អនាគតថ្មី ដឹងកាលពីរសៀលថ្ងៃ ទី៥ ខែតុលា នេះ ថាលោកសូមសំណូមពរ ដល់អង្គភាព ជំនាញដែល ពាក់ព័ន្ធ បង្ក្រាបបទល្មើស ព្រៃឈើទាំង ៣ស្ថាប័ននិងបងប្អន ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី ទាំងមូល សូមបងប្អូនទាំងអស់គ្នា ជួយទប់ស្កាត់ បទល្មើសព្រ ឈើ ក្នុងខេត្តរតនគិរី យើងនិងជួយថែរក្សា ព្រៃឈើទាំងអស់គ្នា បើឃើញជនណា ប្រព្រឹតពាក់ព័ន្ធ និងបទល្មើសព្រៃឈើ នោះរាយការណ៍ ជូនលោក លោកនិងសហការ កម្លាំងជំនាញ បង្ក្រាបភ្លាមៗ៕ ដោយ ឡុង សារេត