ទំព័រដើម

សមត្ថកិច្ច ខេត្តរតនគិរីចាប់វៃខ្នោះ ជនល្មោភកាមម្នាក់ ដែលបានចាប់ រំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ ៤ឆ្នាំ

By សេង រាជសី

October 08, 2017

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ រំលោភ សេពសន្ថវៈ លើក្មេងស្រីអាយុ ៤ឆ្នាំ បានសម្រេច តែត្រូវបាន ប៉ូលីសវ៉ៃខ្នោះ ភ្លាមៗ ខណៈដែលជនល្មើស ជិះម៉ូតូរត់គេច ខ្លួនតែត្រូវម៉ូតូ អស់សាំង នៅចំណុច សង្កាត់ការចាញ ក៍ត្រូវបានសមត្ថកិច្ច ក្របូចជាប់តែម្តង។ បុរសម្នាក់នេះត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភ សេពសន្ថវៈ (លើអនីតិជន) ដែលមានអាយុ០៤ ឆ្នាំ ។

ហេតុការណ៍នេះ បានកើតឡើង ដែលធ្វើអោយមានការ ភ្ញាក់ផ្អើលនោះ កាលពីវេលាម៉ោង០៤-២៥នាទីទៀប ភ្លឺគ្រាដែល ឪពុកម្តាយារវល់អង្គុយលេង នៅផ្ទះអ្នកជិតខាង របស់ខ្លួន។ ចំណែកក្មេងស្រី ជនរង្គ្រោះដែលជា (អនីតិជន) ខាងលើមានឈ្មោះ អ ស ដ ភេទស្រីអាយុ ០៤ឆ្នាំ ជាជនជាតិខ្មែរ ឪពុកឈ្មោះ អេ ពិសិដ្ឋ មានទីលំនៅ ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ជនសង្ស័យមានឈ្មោះ ម៉ក កុម្ភៈរតនៈ (ហៅអាញ៉ាញ់) ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន (ក្រុងភ្នំពេញ) ផ្ទះលេខ ៦៦ សេផ្លូវព្រះមុនីវង្ស ខណ្ឌចំការមន រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ។

បើតាមការបញ្ជាក់ ពីលោក អេ ពិសិដ្ឋ ដែលជាឪពុកក្មេងស្រី រង្គ្រោះខាងលើថា ជនសង្ស័យឈ្មោះ ម៉ក់ កុម្ភៈ រតនៈ ខាងលើនេះ ស្គាល់រាប់អាន និងក្រុមគ្រួសារលោក រយៈពេលពីឆ្នាំមកហើយមិនគួរណា ជនរូបនេះ មកបំផ្លាញ់ កិត្តិយស លោកនិងក្រុមគ្រួសារ លោកក្នុងពេលនេះសោះ។ ពាក់ព័ន្ធនិងករណីរំលោភសេពសន្ថវៈលើ(អនីតិជន) ខាងលើនេះលោកវរសេនីយ៍ទោ ហួត បូរី អធិការនគបាលក្រុងបានលុង បានបញ្ជាក់ប្រាប់អោយ ក្រុមការងារ អនាគតថ្មី ដឹងនៅរសៀលថ្ងៃទី ៧ខែតុលា នេះថាជនសង្ស័យ ឈ្មោះ ម៉ក់ កុម្ភៈរតនៈ ខាងលើ ក្រោយរំលោភសេពសន្ថវៈ ក្មេងស្រីខាងលើ នេះបានសម្រេច ក៍ជិះម៉ូតូរត់គេចខ្លួន តែម្តង តែអកុសល បុណ្យមិនជួយត្រូវ អស់ លក្ខណ៍ ត្រូវអស់សាំងម៉ូតូ តាមផ្លូវនៅត្រង់ចំណុច សង្កត់ការចាញ ត្រូវកម្លាំងសមត្ថកិច្ច ស្ទាក់ចាប់ខ្លួន បានតែម្តង ចំណែកក្មេងស្រី រង្គ្រោះត្រូវក្រុមគ្រួសារ ជនរង្គ្រោះ បញ្ជូនទៅ សង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្ត។

លោកបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មួយចំនួនដូចជា ម៉ូតូជនល្មើស១គ្រឿង ម៉ាក ឃ្លីក ពណ៌ខ្មៅ មានលេខតួ ៥០៣៨៥៤០-លេខម៉ាស៊ីន ០០៣៨៥ ៤០ មានស្លាកលេខ សៀមរាប 1M-2988 ដែលទុខសម្រាប់ ធ្វើមធ្យោបាយ ប្រព្រឹត្តបទ ល្មើសនោះត្រូវបាន ដក់ហូត ចំណែកជនសង្ស័យ និងវត្ថុតាងខាងលើនេះ លោកកំពុងបំពេញ សំណុំរឿងដើម្បីបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕ ដោយ ឡុង សារេត