អារញ្ញ ស្រះកែវថៃ៖ នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ១ ថ្ងៃត្រង់ មានកិច្ច ប្រជុំពិភាក្សា មួយដែលបាន ប្រារព្វធ្វើឡើង នៅសណ្ឋាគាr ឥណ្ឌូឆាយណា ដែល ស្ថិត ក្នុងស្រុក អារញ្ញ ប្រទេសថៃ ក្រោមអធីបតីភាព លោក អភិបាលរង ខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី លោកអភិបាលរង ខេត្តបាត់ដំបង ភឿង សុគន្ធ នឹងលោក អភិបាល រងខេត្តស្រះកែវ ថាំម៉ាស: រតន:ថាន់យ៉ា ព្រមទាំង មន្ត្រីរាជការ កំលាំងសមត្ថកិច្ច គ្រប់ស្ថាប័ន កម្ពុជាថៃ ទាំងអស់ក្នុងកិច្ចប្រ ជុំនោះបានលើកឡើងពីរ ចំណង់មិត្តភាព នឹងការ បើកច្រកមួយ ចំនួនទៀត នៅតាមខ្សែរ បន្ទាត់ព្រំដែន កម្ពុជាថៃ មាន ខេត្តស្រ:កែវប្រទេសថៃ ខេត្តបន្ទាយមានជ័យ នឹងខេត្តបាត់ដំបង កិច្ចប្រជុំនេះបាន ប្រកបដោយរលូន នឹងមានលិទ្ធផល យ៉ាងល្អ របស់ប្រទេសទាំងពីរ ក្នុងនោះផងដែរ ក៏មានការចាប់ដៃគ្នា នៅលើស្ពានមិត្ថភាព កម្ពុជាថៃនៅច្រកទ្វាអន្តរ:ជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលធ្វើមាន ភាពស្និទ្ធិស្នាល យ៉ាងស្អិត រមួតរវៀងប្រទេសទាំងពី គណ:អធីបតីដែល ចាប់ដៃលើ ស្ពាន មឹត្តភាពកម្ពជាថៃ រួមមាន លោក សាន់ធិ ភុងថាំពីយ: ឧត្តមសេនីយត្រី នឹងជាមេបញ្ជាការ កងទព័បូពារ លោក ង៉ោម៉េង ជ្រួនអភិបាល ក្រុងប៉ោយប៉ែត លោក ធឹនស៊ឹន ដេត អធិការដ្ថាន នគរបាល ក្រុងប៉ោយប៉ែត លោកសូរ ចាន់ ណារី មេបញ្ជរការ នគរបាល ព្រំដែនគោក ៩១១ លោកហាំ វណ្ណ: មេបញ្ជារកានគរបាល ការពារព្រំដែន គោក ៨៩១ ភាពស្នឹទ្ធស្នាល រវៀងអាជ្ញាធរ នឹងមន្ត្រីរាជការ នៃប្រទេសទាំង ពីរនឹងការទំនាក់ ទំនងគ្នាល្អ គឹជាស្នាមញញឹម នឹងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ កម្ពុជាថៃ។ ដោយ សេង រាជសី