ទំព័រដើម

រថយន្ដដឹកឈើក្រញូង ១គ្រឿង ត្រូវបានកំលាំងបរិស្ថានបឹងពែ បង្ក្រាបបាន

By cham

November 01, 2017

ព្រះវិហារ ៖ កំលាំងបរិស្ថាន ប្រមាណ ១០នាក់ ដឹកនាំដោយលោក ហាក់ ទូច និងរថយន្ដ ២គ្រឿង បានធ្វើការ ស្ទាក់ចាប់ រថយន្ដបាន១គ្រឿង ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ.ភ្នំពេញ 2F8769 ដឹកឈើក្រញូង កាលពីវេលាម៉ោង ៣:១៥នាទី យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំុនុច ចំការចន្ទី ភូមិអូពោធិ៍ ឃុំ ជីអោក ស្រុករវៀង ខេត្តព្រះវិហារ។

លោក ហាក់ ទូច ប្រធានស្នាក់ការ អូពោធិ៍បានឲដឹងថា ក្រោយពីបាន បទបញ្ជាពីលោក មាស ញឹម នាយកដែន ជុំរកសត្វព្រៃ បឹងពែឲលោកដឹកនាំ កំលាំងចុះល្បាត តាមផ្លូវជាតិលេខ៦២ លុះម៉ោងប្រមាណជា ១២យប់ បានប្រទះឃើញ ក្រុមរថយន្ដ ដឹកឈើក្រញូងប្រមាណជា១០គ្រឿង លោកបានដាក់កំលាំង ស្ទាក់ចាប់ត្រូវក្រុមរថយន្ដ ដឹកឈើក្រញូង រារាំងមិនឲ ក្រុមការងារ របស់លោកវ៉ាឡាន បានឡើយ ហើយលោកបានបញ្ជា ឲក្រុមការនៅស្នាក់ ការអូពោធិ៍ដាក់ បារះតែក្រុមរថយន្ដដឹកឈើក្រញូង ទាំងនោះបានបុកបារះ ហើយបានបើករត់គិច បាតអស់់ មិនតែប៉ុណ្ណោះ បានបាញ់គំរាម២គ្រាប់ ទៀតផង ហើយរថយន្ដ ពួកនោះសុទ្ធតែរថយន្ដទំនើបៗ ហើយរថយន្ដដែលបាញ់គំរៀមនោះម៉ាក Vego ត្រេអ៊ី ពាក់ស្លាក លេខ ខ ម

លោកបានបន្តទៀតថា លុះវេលាម៉ោង៣:២០នាទីយប់ កំលាំង របស់លោកបានរាយការណ៍ មកថាមានក្រុមរថយន្ដ ដឹកឈើក្រញូងចេញមកទៀត លោកបានឲក្រុមការងារ រៀបចំដាក់បារះ ឲបានម៉្មត់ចត់ ពេលរថយន្ដក្រញូង Lexus ខាងលើមកដល់ លោកបានឲក្រុមការងារដាក់បារះ និងដែកគោលម្ដង ទៀតហើយរយន្ដ ក្រុមរបស់លោក បានដេញពីក្រោយ តែមានរថយន្ដ ២ទៅ ៣គ្រឿង បានរារាំងការងារ របស់លោកបន្តទៀត ហើយរថយន្ដ Lexus ខាងលើបានបើកបុកបារះ តែដោយសារការរៀបចំ បានយ៉ាងល្អ នៅខាងស្នាក់ ការអូពោធិ៍ បានបណ្ដាល ឲរថយន្ដមួយនោះបានបែកកង់ ខាងឆ្វេងទាំង ២បើក រត់គិចចូលព្រៃ តែភ្លៀមនោះ លោកបានដាក់ កំលាំងរុករកក្នុងព្រៃក្រោយ ពីឃើញ រថយន្ដមាន បុរសម្នាក់ បានតាំងខ្លួនជា អធិការកិច្ចមេព្រៃ បានស្លៀកឯកសណ្ឋាន ថារថយន្ដ ខាងលើនោះ ពួកគេជាអ្នកដេញ មកពីក្រោយត្រូវ យកទៅរក្សាទុកនៅកន្លែង រដ្ឋបាលព្រៃឈើ។ តែត្រូវ លោក ហាក់ ទូចបានដឹងពីគំនិត របស់អាម្សៀត នោះហើយលោកបានដាក់ឲដល់ៗ ថាមុននេះបន្តិច រថយន្ដរបស់ លោកឯងបានរារាំង ក្រុមការរបស់ខ្ញុំ មិនឲរថយន្ដពួកខ្ញុំ វ៉ាតែពេលពួកខ្ញុំបង្ក្រាប់ បានលោកថា ដេញមកដែលតើយ៉ាងមិចទៅវិញ? ស្រាបបានបន្តិចក្រោយ មកអាម្សៀត នោះបាននាំគ្នាបើក រថយន្ដគិចអស់។ ហើយរថយន្ដ ដែលចុះបង្ក្រាប់ ខាងលើនោះ យកមករក្សាទុក នៅដែនជំរក សត្វព្រៃបឹងពែ រីឯឈើក្រញូង ក្នុងរថយន្ដមាន១២២ដុំ ស្មើនិង៧៩៥គឺឡូក្រាម។

សូបញ្ជាក់ផងដែលថា ពេលដែលមានរថយន្ដ ដេញពីក្រោយរថយន្ដកាងឈើក្រញូង បានបោះដែកជុំរឹង តាមផ្លូវធ្វើឲ សមត្ថកិច្ច ពិបាកក្នុងការធ្វើការបង្ក្រាប់។ មិនត្រឹមតែប៉ុន្នោះ បានបង្កអសន្តិសុខ ដល់អ្នកធ្វើដំណើរ ផងដែលចំណែក រថយន្ដដឹកឈើក្រញូង ទាំងនោះស្លាកលេខ មិនក្រោមពី ៤ទៅ៥ ស្លាកលេខនោះទេ។ តាមប្រភពព័ត៌មាន បានឲដឹងថារថយន្ដ ដឹកឈើក្រញូង សព្វថ្ងៃ ដឹកចេញពីស្រុកជាំក្សាន្ដ និងត្រពាំងប្រសាទ ខេត្តឧត្តមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៦២ មួយក្រុមចេញ ទៅខេត្តស្ទឹងត្រែង និងមួយក្រុមទៀត ចេញតាមកំពង់ធំ តែសមត្ថកិច្ច តាមដងផ្លូវហាក់បី ដូចជាត្រូវថ្នាំ សណ្ដំ ពេលដែលក្រុមរថយន្ដ ឈើក្រញូង ចេញមកបាន បិតទូរសព្ទ័ ដេកលក់ទាំង បើកភ្នែក អស់គ្មានសល់ ការចុះបង្ក្រាប់បានកន្លង មកមានតែមេព្រៃរវៀង និងបរិស្ថានរវៀងទេ ដែលបង្ក្រាប់បាន ជាហូហែល តែមួយក្រុមធំបានដាក់ក្បាល រថយន្ដចេញ មកក្រៅដើម្បីគំរៀមឲក្រុមឈ្មួញ ចូលបង់លុយ ឲខ្លួនតែប៉ុណោះឯង។ ហើយប្រជាពលរដ្ឋ បានសូមនូមពរ ឲថ្នាក់ដឹកនាំ ជួយត្រួតពិនិត្យ ដល់សមត្ថកិច្ច តាមដងផ្លូវផង ព្រោះការដាក់ក្បាល ឡានចេញក្រៅ នោះមិនដែល ឃើញបង្ក្រាប់ អីបានម្ដងណាទេ។ ពាក្យចាស់ពោលថា វាយទឹកបង្អើល ត្រីឲចូលសង តែប៉ុន្នោះឯង។ ដោយលោក មានសុវណ្ណារឹទ្ធ ក្រុមការងារខេត្តព្រះវិហារ