បន្ទាយមានជ័យ ៖ កំលាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយបែត សហការជាមួយ អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក វីរៈ សេនីយ៍ឯក ធិនស៊ុឹនដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត និងលោក ម៉ែន សោភ័ណ្ឌ អភិបាល រងក្រុងប៉ោយប៉ែត លោក ខាត់ធា អភិបាលរង ក្រុងប៉ោយប៉ែត រួមទាំងមន្ត្រី នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ជាច្រើនរូបទៀត បានធ្វើការចុះពន្យល់ និងណែនាំ ដល់អាជីវក ដែលលក់ហ្គាស នៅក្នុងចំណុចផ្សារត្រី ក្នុងក្រុងប៉ោយប៉ែត ដើម្បីអោយអាជីវក លក់ហ្គាស ចូលរួមចំណែក សហការជួយ ទប់ស្កាត់ ក្រែង មានហានីភ័យ កើតឡើង ដោយសារហ្គាស។
ការលក់ហ្គាសរបស់ អាជីក ដែលបានលក់ នៅក្នុងទីប្រជុំជន ទី១ វាអាច ធុំក្លិនហ្គាស អាចជះក្លិនភាយ ធ្វើអោយប៉ះពាល់ដល់ សុខភាព អ្នកលក់ដូរជិតខាង ទី២ អចមានអគ្គិភ័យ កើតឡើង ដោយសារផ្ទុះ ឬ ឆេះ ហេតុដូច្នេះ សមត្ថកិច្ច និងអាជ្ញាធរ ធ្វើការចុះ មកពន្យល់ណែនាំ អោយជួយចូលរួម សហការគ្នា ជៀសវៀង កុំអោយមានហានីភ័យ កើតឡើង។
ក្នុងនោះផង ដែសមត្ថកិច្ច និងអាជ្ញធរ សុំកុំអោយមានការលក់ហ្គាស ឬបញ្ចូលហ្គាស ក្នុងទីប្រជុំជន ( ក្នុងផ្សារ) បើសិនតែនៅតែបន្តរ ទៀត កំលាំងសមត្ថកិច្ច និងអញ្ជើញ អាជីវក ដែលលក់ហ្គាស និងបញ្ចូល ហ្គាសទាំងអស់ មកធ្វើកិច្ចសន្យា ម្តងឬ ២ដង ហើយបើមិនព្រមចូលរួមសហការ ទប់ស្កាត់ មហន្តរាយ ផ្ទុះឬឆេះ ដោយសារហ្គាស កំលាំងសមត្ថកិច្ចនិង អាជ្ញាធរ នឹងបង្កើត គណៈកម្មធិការ ចុះប្រមូល តែម្តង។
តែបើបងប្អូន អ្នកលក់ហ្គាស ឬបញ្ចូលហ្គាស ចង់លក់ គួរណា កុំលក់នៅក្នុងទីប្រជុំជន (ក្នុងផ្សារ) ព្រោះកន្លង មកមានការផ្ទុះ ឆេះរួចម្តងមកហើយ គឺនៅម្តុំផ្សារត្រីនឹងតែម្តង ដើម្បីជៀសវៀង ប៉ះពាល់ ដល់អាយុជីវិត អ្នកលក់ដូរ ជិតខាង អាជីវក បញ្ចូលហ្គាស និងលក់ហ្គាស ក្នងទីផ្សារ គួរតែស្វែងយល់ និងចូលរួម សហការទប់ស្កាត់ ជាមួយសមត្ថកិច្ច និងអាជ្ញាធរ ដើម្បីកុំអោយ មានហានីភ័យ កើតឡើង ។ ដោយ អនាគតថ្មី