ខេត្តស្រះកែវ ៖ ថ្ងៃអង្គា ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៩ខែ ធ្នូ ឆ្នាំ២០១៧ មានបើកពិធីបើកកិច្ចប្រជុំ ជ្រើសរើស គណ: កម្មាធិការ សហពន្ធ័បណ្តាញ ផ្សព្វផ្សាយ ព័ត៌មាន អាស៊ាន ថ្មី តាមបណ្តាប្រទេសនីមួយៗ នៅក្នុងប្លុក អាស៊ានដឹកនាំដោយលោកសុខសុវណ្ណ អគ្គលេខាធិការង សហពន្ធ័ ព័ត៌មានអាស៊ាន UMA ប្រចាំនៅកម្ពុជា ដែលនិងប្រព្រឹត្តទៅ នៅក្នុងស្រុក អរញ្ញា ខេត្តស្រះកែវប្រទេសថៃ ក្រោម អធិបតីភាព លោក ប្រាសីុត សែនរុងរឿង អគ្គលេខាធិការ សហពន្ធ័ព័ត៌មានអាស៊ានប្រចាំប្រទេសថៃ ក្នុងនោះផងដែរ លោក ប្រាសីុតសែន រុងរឿង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ លើកឡើង ពីគោលការណ៍ របស់សហពន្ធ័ ព័ត៌មានអាស៊ាន និងជ្រើសតាំង គណ:កម្មធិការ តាមប្រទេសនីមួយៗ ចំនួន ២០ រូប ក្នុង ២០រូបនោះ ត្រូវមាន គណ:អចិន្ត្រៃយ៍ ចំនួន ៥រូប ជាអ្ន្កក សម្រេចការងារ បែកចែកគ្នា តាមប្រទេសនីមួយៗ លោកបានបន្តរទៀតថា នៅក្នុង ខែ០២ ឆ្នាំ ២០១៨ និងមានបើក ពិធីប្រជុំមួយ នៅខេត្តសៀមរាប ដែលមានគណ:កម្មាធិការ ចូលរួម ចំនួន ៥ប្រទេស គឺ កម្ពុជា វៀតណាម ឡាវ ថៃ និង មីកា យ៉ាន់ម៉ា។
បញ្ជាក់បន្ថែផងដែរថា នៅក្នុងជួរគណ:កមា្នកាធិការ ក្នុង១ នាក់ត្រូវចំណាយ ថវិការចំនួន ២៣ដុល្លា រីឯសមាជិក ត្រូវចំណាយថវិការ ១៨ ដុល្លា ក្នុងនោះរួមទាំង ការធ្វើកាត សហពន្ធ័ អាស៊ាន UMA ដែលមាន ហត្ថលេខា ២ គឺកម្ពុជា១ ថៃ១ ហើយឆ្នាំទី២ គណ:កម្មាធិការ ត្រូវចំណាយ ២០ដុល្លា ឯសមាជិក តែ១៥ដុល្លាទេ ម្យ៉ាងវិញទៀត ថវិកា នោះ សម្រាប់ការបែងចែក ការងារក្នុងសហពន្ធ័ របស់ប្រទេសនីមួយៗ ដូចជាមូលនិធិឬកិច្ចការងារ ដែលត្រូវ ធ្វើកម្មវិធីប្រជុំក្នុងប្រទេសផ្សេងៗ ។ ដោយ អនាគតថ្មី