ភ្នំពេញ៖ សិក្ខាសាលា ស្តីពីការប្រយុទ្ធប្រឆាំង អំពើពុករលួយ ដែលនិងប្រព្រឹត្តទៅ នៅក្នុងទីស្នាក់ការ អង្គភាពប្រឆាំងអំពើពុករលួយ នៅទីក្រុងភ្នំពេញ ថ្ងៃចន្ទ័ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង រួមទាំង ឯកឧត្តម លោកជំទៀវ និងអ្នកសារព័ត៌មាន មកពីស្ថាប័នផ្សេងៗ សរុបទាំងអស់ ជាង២០០នាក់ ក្នុងនោះផងដែរ ឯកឧត្តម ឱម យិនទៀង បានមានប្រសាសន៍ នៅក្នុងអង្គពិធីថា កម្មវិធីនេះ គឺធ្វើឡើង ដើម្បីអោយ អ្នកសារព័ត៌មាន ស្វែងយល់នូវច្បាប់ ប្រឆាំងនៅអំពើពុករលួយ និងធ្វើបទបង្ហាញ ស្តីពីបទល្មើស អំពើពុករលួយផ្សេងៗ និអំណាច សុើបអង្កេត របស់អង្គភាពប្រឆាំង នូវអំពើពុករលួយ។
លោកបានមានប្រសាសន៍ បន្តទៀតថា សុំអោយអ្នកសារព័ត៌មានទាំងអស់ ធ្វើការស្វែងយល់ អោយច្បាស់ អំពីច្បាប់ប្រឆាំង អំពើពុករលួយ ដែលបានចែងក្នុងមាត្រានីមួយៗ ដែលមាននៅក្នុងសៀវភៅច្បាប់ ដែលចែកជូន អោយទៅអ្នកសារព័ត៌មាន ដែលបានចូលរួម ក្នុងសិក្ខាសាលានេះ ម៉្យាងវិញទៀត អ្នកសារព័ត៌មាន និងអាចយល់ដឹងយ៉ាងច្បាស់ នូវច្បាប់ ប្រឆាំងអំពើពុករលួយ ចុងបញ្ចប់ នៃសិក្ខាសាលានេះ ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱមយិនទៀង ប្រធានអង្គភាព ប្រឆាំងនៅអំពើពុករលួយ បានបញ្ជូនឈ្មោះ អ្នកសាព័ត៌មាន ដែលចូលរួម សិក្ខាសាលា នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ ទាំងអស់ ចូលទៅក្នុង ប្រពន្ធ័បណ្តាញ តេឡេក្រាម របស់អង្គភាពប្រឆាំង នៅអំពើពុករលួយ ដើម្បីរាយការណ៍ និងផ្ដល់ព័ត៌មាន ច្បាស់លាស់ ដល់អង្គភាពប្រឆាំងអំពើពុករលួយ ផ្ទាល់តែម្តង។ ដោយ អនាគតថ្មី