បន្ទាយមានជ័យ ៖ នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ កំលាំងប៉ុស្តិ៍នគរបាល ការពាព្រំដែនគោគលេខ ៨៩១ ប៉ុស្តិ៍ក្បាលស្ពាន បានចុះបង្ក្រាបអ្នកលេងល្បែងសីុសង ខុសច្បាប់ក្នុងក្រុងប៉ោយប៉ែត ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ អោយទប់ស្កាត់ការ លេងល្បែងស៊ុីសងអត់ច្បាប់ នារសៀលថ្ងៃទី ២៩ខែ ធ្នូ ឆ្នាំ២០១៧ លោកអនុសេនីយ៍ទោ សែម សារមឿន នាយប៉ុស្តិ៍នគរបាល ប្រចាំប៉ុស្តិ៍ក្បាលស្ពាន បានដឹកនាំកំលាំង ៥នាក់ ចុះបង្ក្រាបអ្នកលេងល្បែងស៊ីុសងបាន៣ លើក ឃាត់ខ្លូនបានមនុស្សចំនួន ៤នាក់ ១ ឈ្មោះ ហង្សណាត ភេទ ស្រី អាយុ ៤១ឆ្នាំ ២មាន ឈ្មោះ ស្រីណា ភេទស្រី អាយុ៣១ឆ្នាំ ទី៣ ឈ្មោះ ផុនសុភា ភេទប្រុស អាយុ អាយុ២៥ឆ្នាំ ទី៤ឈ្មោះ ពៅស្រីមៅ អាយុ ៤៣ឆ្នាំ អ្នកទាំង៤ រស់នៅភូមិក្បាលកោះទាំងអស់ រួមទាំងវត្ថុតាង មានប៊ៀ សំរាប់លេងជាច្រើនហ៊ូ ទូរសព្ឌ័ N ចចុពិល ១គ្រឿង ។ អ្នកលេងល្បែងទាំង៤នាក់ ត្រូវបាន លោកសែម សាមឿន មេប៉ុស្តិ៍ក្បាលស្ពាន ធ្វើការអប់រំ និងពន្យលនែនាំ ដល់ពួកគាត់កុំអោយលេងតទៅទៀ បើលើកក្រោយ នៅតែលេងបន្តរទៀត គឺត្រូវធ្វើទៅតាមច្បាប់ រួចហើយ លោកមេប៉ុស្តិ៍ ក៏បានប្រគល់ទូរសព្ឌ័អោយវិញពួកទាំងអស់វិញ និងអោយពួកគាត់ត្រឡប់ ទៅគេហដ្ឋានរៀងៗ ខ្លួន។ ដោយ អនាគតថ្មី