បន្ទាយមានជ័យ ៖ នៅថ្ងៃសៅ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ខែធ្នូ ឆ្នាំ២០១៧ លោកឧកញ្ញ៉ា សំ ផាន់ណារិទ្ធ បានបើកការដ្ឋាន សាងសង់ ផ្លូវច្រកទា្វរ តំបន់ព្រំដែនលេខ៤៣ ក្រោមអធិបតីភាព ឯក ឧត្តម សួនបវរ អភិបាល នៃគណ:អភិបាល ខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីសមត្ថកិច្ច គ្រប់ស្ថាប័ន និងអាជ្ញាធរសមាជិក គណៈប្រតិភូ ខេត្តស្រះកែវ ប្រទេសថៃ និងប្រជាពលរដ្ឋសរុបទាំងអស់ ៣០០នាក់។
ក្រុមហ៊ុន សំ. ផាន់ណារិទ្ធ ដោយទទួលបានការអនុញ្ញាតិ ពី ឯក ឧត្តម សួនបវរ អភិបាលនៃគណ:អភិបាល ខេត្តបន្ទាយមានជ័យ អោយ ក្រុមហ៊ុន សំ. ផាន់ណារិទ្ធ សាងសង់បន្តរ នូវផ្លូវមានប្រវែង ២៥០ម៉ែត្រ ទៅដល់ចំណុចត្រូវបើកច្រក និងសាងសង់ផ្លូវមេប្រវែង ២៥៧០ម៉ែត្រ ជាគ្រឹះ រឹងមាំ ដែលស្ថិតនៅទីតាំងច្រកទ្វារ តំបន់ព្រំដែន៤៣ ក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោក លោក ឧកញ្ញ៉ា សំ ផាន់ណារិទ្ធ បានជំរាបជូន ដល់អង្គពិធីទាំងមូល អោយបានជ្រាបថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រម និងអនុញ្ញាត ជាគោលការណ៍ ដើម្បីបើកច្រកទ្វារ តំបន់ព្រំដែនលេខ ៤៣ ស្ថិតក្នុង ភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមរយៈក្រសួងមហាផ្ទៃ និងទីស្តីការគណ:រដ្ឋមន្ត្រី នាពេលកន្លងមក ទន្ទឹមនិងនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិ ឱ្យក្រុហ៊ុន សំ. ផាន់ណារិទ្ធ ឌីវេឡុបមេន ទទួលបានការ កាន់កាបដីរដ្ឋទំហំ ៦៤.២៥ ហិចតា នៅម្តុំច្រកទ្វារព្រំដែន ៤៣ ជាថ្នូរ និងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនជូនរដ្ឋ និងរៀបចំអោយតំណើរ ការច្រកទ្វារ តំបន់ ៤៣ ដោយអនុវត្តន៍ អោយបានសមស្រប តាមបទដ្ឋាន បច្ចេកទេស ដើម្បីបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ទាំងសងខាង កម្ពុជាថៃ ក្នុងការៀបចំបើក អោយដំណើរការ ច្រកទ្វារតំបន់ព្រំដែន លេខ ៤៣ នាពេលខាងមុខនេះ។ ដោយ អនាគតថ្មី