ទំព័រដើម

លោក យាយ ពិការ ភ្នែកម្នាក់ ត្រូវបាន គេយកមក ផ្លុងចោល

By ក្រុមការងារ អនាគតថ្មី

November 08, 2016

បន្ទាយមានជ័យ៖  នៅថ្ងៃទី ០៨ ខែ វិច្ចិកា ឆ្នាំ២០១៦ លោកយាយម្នាក់ ឈ្មោះ  ជូន ឡុង អាយុ ៦៦ ឆ្នាំ រស់នៅ ក្នុង ខេត្តសៀមរាប ជាមួយ និងកូនស្រី តែអកុសល់ កូនស្រី ជាប់គុក ទៀត ចំណែក លោកយាយ បានធ្លាក់ខ្លួនឈឺ ហើយក៏ដើរផ្សងព្រេង មកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្មានទីជំរក ត្រូវគេវ៉ៃខៀវមុខ ដាច់កែងជើង នឹងសម្រាក នៅមន្ទីពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដោយគ្មាន អ្នកថែទាំ ខាងមន្ទីពេទ្យ សម្រេច យកគាត់មក ដាក់ចោល នៅវត្តប្រជាធម្ម ដោយគ្មាន អ្នកទីពឹង មានតែ ព្រះ សង្ឃទេ ដែលជា ភ្នែកជាច្រមុះ សម្រាប់រូបគាត់ រស់ដល់ជីវិតចុងក្រោយ  បច្ចុប្បន្ននេះ ក្រុម អ្នកសារព័ត៌មាន កំពុងធ្វើ ការអំពាវនាវ ដល់សប្បុរសជន សុំការ ឧប្ថម្ភជួយដល់រូបគាត់ ផង ប្រសិនបើ បងប្អូន ចង់ជួយ ឧបត្ថម្ភ ដល់រូបគាត់ បងប្អូន អាចទំនាក់ ទំនង មកកាន់ លេខ ទូរស័ព្ទ  ០៨៩ ៩៣ ៣៣ ៨៣ សូមអរគុណទុក ជាមុន។ ដោយ  អនាគតថ្មី