ទំព័រដើម

លោក ពៅ រឹទ្ធី (ហៅធីស្នា) មេបញ្ជាការងវីរព្រំដែន លេខ៨៩១ និងលោកស្រី គុជ សោភា បានចុះចែកអំណោយ ជូនចាស់ជរាក្រីក្រ

By សេង រាជសី

January 08, 2018

បន្ទាយមានជ័យ ៖ នាល្ងាចថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃ ៧មករា ឆ្នាំ២០១៨ ដែលជាថ្ងៃ ខួបលើកទី ៣៩ជ័យជំនះ ៧មករា លោក លោក ពៅ រឹទ្ធី (ហៅធីស្នា) និងលោកស្រី គុជ សោភា បាននាំយកអំណោយ ចែកជូនចាស់ ជរាក្រីក្រ ចំនួន ៥៥គ្រួសារ ដែលមានការចូលរួមឧបត្ថមថវិការ ពីសំប្បុរសជន ដូចជាអាជីករពាណិជ្ជករ មន្ត្រីរាជការ អាជ្ញាធរក្នុងក្រុង សង្កាត់ជាច្រើន ក្នុងក្រុងប៉ោយប៉ែត។

នៅក្នុងកម្មវិធីនេះមានការចូលរួមពី លោក ស៊ានស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ជាអធិបតី  លោក ស្នងការរង ខេត្តបន្ទាយមានជ័យ អ៊ុំសុផល លោកហាំវណ្ណ: មេបញ្ជាកាវីរ:ព្រំដែន៨៩១ លោក ឈឹនឈាង មេបញ្ជាការង វីរព្រំដែន៨៩១ លោក ឧកញ្ញា សានតេង លោក ភោគ លន់ សង្កាត់ប៉ោយប៉ែត លោក គាតហ៊ុល សង្កាត់ផ្សារកណ្តាល លោក ភោគវិបុល មេប៉ុស្តិ៍បុរីថ្មី លោក ឡាយអ៊ុយជា លោក ធារឹទ្ធ ជា អាជីវករ អំណោយទាំងនោះរួមមាន អង្ករ១ការ៉ុង ចំនួន២៥គីឡូក្រាម ម៊ី១កេះ ទឹកត្រី ៦ដប ទឹកស៊ីុអីុវ ៦ដប ខ្លាញ់១ដប ប៊ីចេង ១កញ្ចប់ ទឹកដោះគោ ២កំប៉ុង និងថវិការ ៥០០០០ម៉ឺុនរៀលក្នុង១គ្រសារ បន្ថែមទៀត។

កម្មវិធីផ្តល់អំណោយ ជូនប្រជាពលរដ្ឋ ចាស់ជរាក្រីក្រ លោក ពៅរឹទ្ធី និងលោក ស្រីគុជ សោភា តែងតែធ្វើជាប្រចាំ ជូនចាស់ជរា នៅថ្ងៃបុណ្យខួប ៧មករា គឺជាថ្ងៃទទួលជ័យជំនះ ពីពពួកអាវខ្មៅ ប៉ុលពត ដែលបានសម្លាប់ ប្រជាពលរដ្ឋខ្មែរ អស់ជាង ៣លាននាក់ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃកន្លងមក ក្នុងនោះផងដែរ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ រំលឹករឿង នៅក្នុង របប ប៉ុលពត ដែលពួកអាវខ្មៅប៉ុលពត សម្លាប់ឪពុក និងបងប្អូនរបស់គាត់ ធ្វើអោយ លោក ឧកញ្ញាស៊ានតេង ក្តុកក្តួល ទប់ទឹកភ្នែកមិនបាន ដោយមានភាពឈឺចាប់ ទៅលើពួកប៉ុលពត។

គួរបញ្ជាក់ផងដែរថា ប្រជាជនខ្មែរ រាប់លាននាក់ ដែលឆ្លង់កាត់ ជំនាន់ប៉ុលពត ចងចាំរាប់ម៉ឺុនឆ្នាំមិនអាចបំភ្លចបានឡើយ របប មួយនេះ ដោយសារមាន ថ្ងៃ៧មករា ទើបប្រជាជនរាប់លាននាក់ គេចផុតពីការសម្លាប់រង្គៀល របស់បនក្បត់ប៉ុលពត ប្រល័យពូជសាសន៍។ ដោយអនាគតថ្មី