ខេត្តរតនគិរី ៖ កាលពីវេលាម៉ោង៨ :០០នាទី នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវកែង វត្តគិរីលំកុដ ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ។
សមត្ថកិច្ចស្រុកលំផាត់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ុន ឡូល ភេទប្រុសអាយុ ១៨ឆ្នាំជនជាតិទំពួន រស់នៅ ភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ត្រូវជនដៃដល់កាប់ចំក ខាងស្តាំបណ្ដាល ឲ្យរងរបួសប្រវែង០៧ស.ម រងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ ហើយបញ្ជូនយុវជនរងគ្រោះ ទៅព្យាបាលនៅ គ្លីនិចឯកជន មួយនៅឃុំសេដា ស្រុកលំផាត់។
បច្ចុប្បន្នចំណែកជនបង្កកម្លាំងប៉ុស្តិ៍ មិនទាន់កំណត់មុខសញ្ញា បាននៅឡើយទេ កំពង់សើុបអង្កេត នឹងស្រាវជ្រាវរកមុខសញ្ញាដើម្បីយកមក ផ្តន្ទាទោសទៅ តាមនិតិវិធីច្បាប់។ ដោយ ឡុង សារ៉េត