បន្ទាមានជ័យ ៖ សន្និសិទ្ធការសែត របស់អ្នកសាព័ត៌មាន តាមខ្សែបន្ទាត់ ព្រំដែនកម្ពុជាថៃ ដែលនឹងប្រព្រឹត្តទៅ នៅព្រឹក ថ្ងៃទី ១៤ ខែមករាឆ្នាំ២០១៨ បាន លោកឡើងក្រោម ប្រធានបទ ទាក់ទង ទៅនិងប្រធាន បសុព្យាបាល (ពេទសត្វ) ខេត្តបន្ទាយមានជ័យ ឈ្មោះ ហ៊ុយទូច ដែល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ កន្លងទៅថ្មូីៗ នេះ និងយោងតាមប្រសាសន៍ សម្តេច ក្រឡាហោម សរខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអោយបិទ ច្រករបៀងទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ទាំងនគរបាល និងទាហ៊ាន កាពារព្រំដែនទាំងអស់ ហាមដាច់ខាត់មិនអោយ ទំនិញគ្រប់យ៉ាង ចេញតាមច្រករបៀងដាច់ខាត ព្រមទាំងអោយមន្ត្រីទាំងអស់ជួយទប់ស្កាត់នៅ បទល្មើសឆ្លងដែន ផ្សេងៗ។
ក្នុងនោះផងដែរ នាល្ងាចម៉ោង៦ ថ្ងៃទី១៣ ឆ្នាំ២០១៨ មានក្រុមអ្នកព័ត៌មាន បាត់ដំបងប៉ុស្តិ៍ អនឡាញ បានចុះទៅយកព័ត៌មាន នៅច្រកមួយហៅថាច្រក អូរបីជាន់ ដែលស្ថិតក្នុង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលប្រទះឃើញ ក្រុមឈ្មួញ នាំសត្វជ្រូកចេញ ពីប្រទេសថៃ ចូលកម្ពុជា ដោយមិនឃើញមានការត្រួតពិនិត្យ ពីមន្ត្រីពេទ្យសត្វឡើយ ដោយដឹងថាឈ្មួញនាំជ្រូ្ចកចូល មាន ឈ្មោះ ថេង ក្នុងពេលនោះ អ្នកសារព័ត៌មាន បាត់ដំបងប៉ុស្តិ៍ ក៏បានលើទូរស័ព្ឌ ខលទៅធ្វើបទសម្ភាសជាមួយ ឈ្មោះ ហ៊ុយទូច ដែលត្រូវជាប្រធាន ផលិតកម្ម បសុព្យាបាល ( ពេទ្យសត្វ) ចង់ដឹងថា តើមានការត្រួតពិនិត្យ ពីពេទ្យសត្វ ដែរឬអត់? តែត្រូវបានឈ្មោះ ហ៊ុយទូច ប្រម៉ាតមើលងាយអ្នកសាព័ត៌មាន គ្រប់សប់បែបយ៉ាង ដូចជាដៀល អ្នកសារព័ត៌មាន ថាចុយម្រាយហើយ ហ្អា ចេះដល់ថ្នាក់ហើយ សុទ្ធចាងហ្វាងធំទៀត ហើយមិនព្រម សហការជាមួយអ្នសារព័ត៌មាន ទាល់តែសោះ មិនតែប៉ុណ្តោះ បានចោតប្រកាន់ អ្ន្កកសារព័ត៌មានថា ជំរិតយកលុយថែមទៀត សុតតែនិយាយថាគិតតែពីលុយ។
ក្រោយមកអ្នកការសែត បានខលទៅសួរកូនចៅហ៊ុយទូច ពីរឿងជ្រូក ថាតើការ រចេញជ្រូករ បស់ ឈ្មួញឈ្មោះ ថេង និងមានច្បាប់ដែរ ឬអត់ បែជាកូនចៅ ហ៊ុយទូច និយាយថា ជ្រូក និងកំពុងរត់ច្បាប់ បន្តរ (ចឹងបានន័យថា ជ្រូកនិងអត់ច្បាប់តាំងពីកាលណា មកហើយហើយ ក៏មិនបានពិនិត្យដែរ បើសិនជាអ្នកសារ័មានមិនដឹង) ក្រោយមកទៀត ត្រូវបានម្ចាស់ ជ្រូក ផ្ញើលុយ តាមអីុម៉ានី មកបិទមាត់អ្នកការសែត ១៥ម៉ឺុនរៀល តែប៉ះចំអ្នកការសែត ធ្វើព័ត៌តាមក្រម សីលធម៌ មិនទទួលយក ដូច្នេះហើយទើបបាន លោកហ៊ុយទូច ពេលអ្នកការសែត ខលសម្ភាសគឺនិយាយពីរឿងលុយ ប្រហែលជាលោកហុយទូច ធ្លាប់យកលុយបិតមាត់ គេខ្លះហើយមើលទៅ នេះគ្រាន់តែការសង្ស័យទេ។
វិញ បញ្ហាខាងលើអ្នកការសែត បានធ្វើសន្និសិទ្ធ ការសែតរួចហើយ និងគ្រោង ដាក់ពាក្យបណ្តឹង ទៅអង្គភាព ប្រឆាំងអំពើពុក រលួយចាត់ វិធានការ តាមច្បាប់ ពាក់ពាន្ធ័និងមន្ត្រីឃុបឃិត ជាមួយឈ្មួញ ប្រព្រឹត្តអំពើពុករលួយ ហើយបៀមឈាមព្រោះដាក់ អ្នកសារព័ត៌មាន ថែមទៀត ។
គួសបញ្ជាក់ផងដែរថា ដាក់មន្ត្រីពេទ្យសត្វមក គឺសម្រាប់អោយពិនិត្យ រាល់សត្វដែលនាំចូល ខ្លាចវាមានជម្ងឺឆ្លង ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ មិនអោយលោក មកប្រម៉ាត មើលងាយ ប្រើសម្តីគ្មានសុជីវធម៌ បែបនឹងទេ មិនត្រឹមតែប៉ុណ្ណុោះ ក្រុមឈ្មួញយកលុយ មកសូកប៉ាន់ បន្ថែមទៀត ក្នុងដែលកំពុងមានរឿងក្តៅៗ ជាមួយនិងការ មិនព្រមសហការ និងត្រួតពិនិត្យទៅលើសត្វ នាំចូលអត់ច្បាប់ថែមទៀត។ ដោយ អនាគតថ្មី