បន្ទាយមានជ័យ ៖ វេលាម៉ោង៤ល្ងាច ត្រូវនិថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៨ បេសកម្ម កំលាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាប អ្នកលក់គ្រឿងញៀនទ្រង់ទ្រាយធំ មួយកន្លែង ស្ថិតនៅ ត្រង់ចំណុច ភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត នៅក្នុបន្ទប់ជួល ក្នុងបរិវេណ ក្រុមហ៊ុនអានកូ ក្នុងនោះផងដែលោក នួននឹមណារ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថ ដែលទើបតែឡើងកាន់មុខតំណែងថ្មីៗ នេះ បានប្រាប់អ្នកសារព័ត៌មាន អោយដឹងថា ដោយបានទទួលបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងដោយមាន ការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបន្ទាយមានជ័យ មាសចន្ទ័ពិសិដ្ឋ បានអោយលោក ដឹកនាំកំលាំងចុះប្រតិបត្តិការបង្ក្រាប អ្នកលក់ដូគ្រឿងញៀន បាន១សំបុកធំ និងឃាត់ខ្លួនជនស្ស័យបាន៤នាក់។
ជនសង្ស័យទាំង៤ នាក់នោះ ១ ឈ្មោះ លីគឹមហូវ ភេទប្រុសអាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ២ ឈ្មោះ ប៉ងប្រែង អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ៣ ឈ្មោះ លឹមវិទូរអាយុ១៧ឆ្នាំ គ្មានមុខរបរអ្នកទាំង៣រស់នៅ ភូមិក្បាលស្ពាន១ សង្កាត់ក្រុប៉ោយប៉ែត បន្ទាយមានជ័យ និងទី៤មានឈ្មោះ ស៊្រុនម៉ាប់ភេទប្រុសអាយុ ៣៥ឆ្នាំ មុខរបរ ជាជាងឡាន រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ នៅក្នុការបង្ក្រាបនោះ រឹបអូសបានវត្ថុតាង ដូចជា កញ្ឆាស្ងួតចំនួន ៣កញ្ចប់ទ ម្ងន់ ៣.៩៨៥,៥ក្រាម គ្រឿងញៀន មេតំហ្វេតាម៉ីុន ម៉ាទឹកកចំនួន៤ថង់កិប ទម្ងន់ ២៤១.១ក្រាម គ្រឿងញៀន អុិចត្រាសុី ចំនួន ៥៨៤.៥ គ្រាប់ និង៤កូនថង់កិបស្មើនិង ទម្ងន់ ១៧៣.៣ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១ ដបជក់ស៊ីុសាចំនួន១ និងដបថ្នាំចំនួន៤ដប ឧបករណ៍មូរកញ្ឆាចំនួន២ គ្រាប់កាំភ្លលងខ្លីចំនួន ១៣គ្រប់ សំបកគ្រាប់កាំភ្លើងចំនួន១គ្រាប់ ស្រោមកាំភ្លើងចំនួន៤ស្រោម បង់កាំភ្លើងចំនួន១ និងសម្ភារ:មួយចំនួនទៀត។
លោក នួននីណារ៉ូ បានបញ្ជាក់បន្ថែមទៀតថា លុះដល់ព្រឹកថ្ងៃទី ១៤ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៦ល្ងាច កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក លោកផ្ទាល់បានចុះបង្ក្រាបជនសង្ស័យបាន២នាក់ទៀត ១ឈ្មោះលីលាងគង់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅបន្ទប់ជួល លេខ៣១៧ និងម្នាក់ទៀត ឈ្មោះ វ៉ុនសុភាព ភេទដ្រីអាយុ២៨ឆ្នាំ ត្រូជាប្រពន្ធ លីគង់ ហើយបានដកហូតវត្ថុតាង រួមមានកញ្ឆា ចំនួន១ថង់ធំ ទម្ងន់ ៨,៧ ក្រាម គ្រឿងញៀន អិុចស្តាស៊ីុ ចំនួន១០,៥គ្រាប់ និង១ថង់តូចមាន ទម្ងន់៤,៤ក្រាម ឧបករណ៍ មូរកញ្ឆាព័ណ៌លឿងចំនួន១ អាវុធខ្លីចំនួន២ដើម ម៉ាករ៉ូឡូ ពណ៌សរ គ្មានគ្រប់ចំនួន១ ដើម អាវុធខ្លី ម៉ាក bareta ពណ៌ខ្មៅតូចចំនួន១ដើម បង់ចំនួន១ គ្រាប់កាំភ្លើង៥០គ្រាប់ គ្រាប់កាំភ្លើងម៉ាក កាលេឌូ ចំនួន២៥គ្រាប់ រថយន្តកាមម៉ារី ១គ្រឿង ម៉ាក លុចស៊ីុស និងសម្ភារ:ផ្សេងៗ មួយចំនួនទៀត ជនសង្ស័យទាំង៦នាក់នោះ ត្រូវ បានកំលាំង រាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បញ្ជូន ទៅកាន់ទី បញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួបន្តរ ។
លោកវីរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកការងារ គ្រឿងញៀន បានអោយដឹងថាជនសង្ស័យទាំង៦នាក់ បានឆ្លើយសារភាព ចំពោះមុខមន្ត្រីរាជអាវុធហត្ថ ថាខ្លួនទាំង៦នាក់ ពិតជាបានជួញដូរគ្រឿងញៀន ពិតប្រាកដមែន បច្ចប្បន្ននេះកំលាំងជំនាញ នៃកងរាជអាវុធហត្ថ ក៌សាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការដើម្បីចំណាត់ការ តាមនិតិវិធីរបស់ច្បាប់។ ដោយ អនាគតថ្មី