បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ជិត៤០គ្រួសារ រស់នៅក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្អូញត្អែរ ជួបផលវិបាក ពីបញ្ហាភ្លើង រហូតឈានដល់សុំ អំពាវនាវ ដល់ក្រុមហ៊ុនអានកូ និងលោកអភិបាលក្រុងប៉ោយប៉ែត ជួយដល់ពួកគាត់ផង ដោុយមូលហេតុ ការតភ្លើងតាមឈ្មួញកណ្តាល មានតំលៃថ្លៃពេក ពួកគាត់មានការខ្វះខាត នូវថវិការ និងបង់ថ្លៃភ្លើងតំលៃ ១គីឡូវ៉ាត់ ១៥បាត ហើយភ្លើងក្រុមហ៊ុនតែ ៦បាតប៉ុណ្ណុោះ។
តាមសម្តីប្រជាពលរដ្ឋបាន និយាយប្រាប់អ្ន្រកសារព័ត៌មាន អនាគតថ្មី អោយដឹងថា ពួកគាត់ជិត ៤០គ្រួសារនេះ គ្រាន់តែ តភ្លើង ពីឈ្មួញកណ្តាល ក្នុងម្នាក់ៗចាប់ពី១០ឆ្នាំទៅ១៥ឆ្នាំ តាំងពី១៧បាត មកទើត្រឹម១៥បាត ជាយូយាណាស់មកហើយ ដោយពួកគាត់គ្មាន លុយទិញខ្សែភ្លើង តពីបង្គោល តាមថ្នល់ជាតិ ចូលមកភូមិតាម មាត់អូ ដែលមានចម្ងាយជិត ៥០០ម៉ែត្រ ដូច្នេះ ពួកគាត់ចេះ តែបង្ខំចិត្ត តភ្លើងពីឈ្មួញកណ្តាល ទាំងតំលៃថ្លៃ ដោយពួកគាត់ មានមុខរបរ ជាអ្នកបេះបន្លែ ចាប់កណ្តូប ស៊ីុឈ្នួល ដកស្ទូង ច្រូតស្រូវ អោយថៃ ដែលនៅជាប់ព្រំដែនជាមួយគ្នា ដោយបានព្រឹកខ្វះល្ងាច គឺបែកចែកគ្រប់យ៉ាង ដូចជា អង្ករ ម្ហូប ទឹក និងភ្លើង ជាដើម។
ដោយភ្លើងវាមានតម្លៃថ្លៃពេក តែបើមិនប្រើវា ងងឹត ពលរដ្ឋក្រីក្រ បន្តរទៀតថា កន្លងមក បង្គោលភ្លើង ត្រូវបានក្រុមហ៊ុន យកមកបោះបង្គល ពេញភូមិរួច ហើយតាំងតែពី ខែ០៧ ឆ្នាំ២០១៧ មកម្លេះ រហូតមកដល់ថ្ងៃនេះម៉ោងនេះ នៅតែបង្គោល ដដែល មិនឃើញក្រុមហ៊ុន អូសខ្សែមកដាក់ ដើម្បីអោយពលរដ្ឋបាន ភ្លើងប្រើប្រាស់ តាមតម្លៃក្រុមហ៊ុន សោះ ព្រោះយូរខែមកហើយ គិតទៅជិតកន្លះឆ្នាំ ហេតុដូច្នេះ ប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារទាំងនោះ សុំអោយក្រុមហ៊ុនអគ្គីសនីអានកូ និង លោក សានស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ជួយសម្រួល បញ្ហាភ្លើង ដល់ពួកគាត់ផង ព្រោះប្រជាពលរដ្ឋ ទាំងនោះ តភ្លើង ពីឈ្មួញកណ្តាល អស់រយ:ពេល១៥ឆ្នាំ ហើយ ក្នុងតំលៃ១៥បាត ក្នុង១គីឡូវ៉ាត់។ ដោយ អនាគតថ្មី