ទំព័រដើម

ផ្ទុះអាវុធមួយប្រាវ បណ្តាលអោយស្លាប់ ៣នាក់ នៅកន្លែងកើតហេតុ ក្នុងខេត្តមណ្ឌលគិរី

By សេង រាជសី

January 31, 2018

មណ្ឌលគិរី ៖ (ព័ត៌មានបឋម) បើតាមប្រភពព័ត៌មាន មួយបានអោយដឹងថា នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នេះមានករណី ផ្ទុះអាវុធមួយប្រាវ បណ្តាលអោយស្លាប់ ៣នាក់ នៅកន្លែងកើតហេតុ នៅខេត្តមណ្ឌលគិរី។

បើតាមប្រភពមិនទាន់ហេតុការណ៍ជាផ្លូវការ  ថាមានមនុស្ស ៣នាក់បានស្លាប់ ក្នុងហេតុការណ៍ខាងលើ ករណីនេះកើតនៅចំណុច ប៉ុស្គិ៍ចំការចេក ជិតប៉ុស្តិ៌អូរហ៊ុចដែលស្ថិតនៅ តាមក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្រ្កអូររាំង នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ។

មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី បញ្ជាក់ប្រាប់ថា ពិតជាមានករណី នេះប្រាកដមែន ប៉ុន្តែលោកប្រាប់ថា ពត៌មានជាក់លាក់យ៉ាងណានោះនៅ រងចាំក្រុមការងារ ចុះដល់កន្លែងកើតហេតុសិន តែលោកបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះ ទាំងនោះមានម្នាក់ ជាមន្ត្រីអាវុធហត្ថ លើផ្ទៃប្រទេស ព័ត៌មានច្បាស់ស្ថិតនៅចំណុច ប៉ុសិ៍អូរដាក់ឡេ គ្រប់គ្រង ដោយលោក ផល ពេញ ជាមេប៉ុស្តិ៍។ សូមរងចាំព័ត៌មានបន្ត…