បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ កំលាំងទាហ៊ាន ឈុតខ្មៅថៃ នៅបានតែបន្តរ ចាប់ខ្លួន ពលករកម្ពុជា ជាបន្តរបន្ទាប់ ដោយ សន្ទុះ ពលករកម្ពុជា សម្រុក ចេញទៅធ្វើការ នៅប្រទេសថៃ ដោយគ្មាច្បាប់ ត្រូវទាហ៊ានឈុតខ្មៅថៃ ចាប់បាន មានចំនួន ២៧៧នាក់ ទាំងប្រុសទាំស្រី ស្ថិតក្នុងចំណុច ផ្សារលុងគឿ ដែលពលករទាំងនោះ ត្រូវមេខ្យល់ យកទៅលាក់ទុក នៅតាមបន្ទប់ជួល ចំនួន១២បន្ទប់ ពលករទាំងនោះត្រូវ មេខ្យល់ យកលុយ ក្នុងម្នាក់ៗ ចាប់ពីរ ២០០០បាត ទៅ៣០០០បាត កំលាំង ឈុតខ្មៅថៃបាន សុំអោយ សមត្ថកិច្ច ខាងកម្ពុជា មេត្តាជួយ ទប់ស្កាត់ ពលករ កម្ពុជាផង ហើយស្រាវជ្រៀវចាប់ខ្លួនមេខ្យល់ផង ពីព្រោះ ពលករទាំងនោះចាញ់បោកមេខ្យល់ ហើយត្រូវចាប់ខ្លួនថែមទៀត ដោយពួកគាត់ឆ្លងដែនខុសច្បាប់ ពលករកម្ពុជា ទាំង២៧៧នាក់នេះ ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វាអន្តរជាតិប៉ោយបែត។ ដោយ អនាគតថ្មី