បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៨មានពិធីបើការដ្ឋាន សាង់សង់ផ្លូវបេតុង ១ខ្សែ ក្រោមអធិបតី ឯកឧត្តមសួនបវរ អភិបាលនៃគណ: អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរក្រុងសង្កាត់ មន្ត្រីរាជការគ្រប់ស្ថាបន័ ប្រជាពលរដ្ឋសរុបទាំងអស់ជិត៥០០នាក់។
ផ្លូវបេតុង១ខ្សែ មានប្រវែង ៩២០ម៉ែត្រ ដែលមានឈ្មោះថាជាផ្លូវ ZOA (ហ្ក្រូអា) ស្ថិតក្នុងភូមិប៉ាលិល័យ្យ២ សង្កាត់ក្រុងប៉ោយប៉ែត ត្រូវបានស្ថាបនា ជូនប្រជាជាពលរដ្ឋ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក្នុងនោះផងដែរ លោកអភិបាល ខេត្តបានមានប្រសាសន៍ និងថ្លែងអំណរអគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមចំណែក ស្ថាបនាផ្លូវបេតុងនេះ។
លោក អភិបាលខេត្ត បានបន្តរទៀតថា ផ្លវបេតុង១ ខ្សែនេះ គឺគ្រោងស្ថាបនា ចម្ងាយ ៣គីឡូម៉ែត្រ (បីពាន់ម៉ែត្រ) គឺតភ្ជាប់ពីផ្សារត្រី ទៅដល់ភូមិប្រជាធម្មកើត ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត បញ្ចប់កម្មវិធី ក៌មានការចែកជូន នូវសារ៉ុងជូន បងប្អូនប្រជាពលរដ្ឋក្រីក្រ ម្នាក់ ១ផងដែរ រួមទាំង លោកបាន ពន្យល់ដល់បងប្អូនជាអាជីវករកម្មករ ដែលចូលទៅរកស៊ីុឆ្លងដែន នៅក្នុងប្រទេថៃ សុំអោយទៅធ្វើ ប័ណ្ណ ឆ្លងដែនដែលមានទីតាំនៅ ខេត្តបន្ទាយមានជ័យ ដោយភ្ជាប់ ជាមួយឯកសាផ្សេងៗ។ ដោយ អនាគតថ្មី