បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃច័ន្ទ ០៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៨ មានការប្រារព្ធពិធី ចូលកាន់មុខតំណែង និងផ្ទេរភារកិច្ច របស់ប្រធានសារខាកាំកុងត្រួល ខេត្តបន្ទាយមានជ័យ ដែលនិងប្រព្រឹត្តទៅ នៅការិយាល័យ កាំកុងត្រូល ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការផ្ទេរភារកិច្ច របស់ប្រធានសាខាកាំកុងត្រួល គឺ លោក សានវិជ្ជា សារាវុធ ផ្ទេរពីខេត្តប៉ៃលិន មកកាន់ប្រធានសាខា កាំកុងត្រូល ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ០៥ខែកុម្ភ: ឆ្នាំ២០១៨ នេះតទៅ ចំណែក លោក ស៊ានសុីណាត អតីតជាប្រធានសាខា កាំកុងត្រូល ខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរភារកិច្ច ទៅកាន់ខេត្តកំពង់ចាម ពិធីនេះត្រូវបានបញ្ចប់ នៅវេលាម៉ោង ០៥និង៤០នាទីល្ងាចដោយក្តី សោមនស្សរីករាយ។ ដោយ អនាគតថ្មី