ទំព័រដើម

កំលាំង នគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការ បង្ក្រាបនិងធ្វើតេសក្មេងទំនើង ប្រើប្រាស់​ សារធាតុញៀន

By សេង រាជសី

February 21, 2018

បន្ទាយមានជ័យ ៖ នៅថ្ងៃ អង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨ ម៉ោង ១៤ និង ៣០ នាទី កំលាំង ជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការក្រុងប៉ោយប៉ែត សហការណ៍ ជាមួយកំលាំងប៉ុស្តិ៍ រដ្ឋបាលសង្កាត់ ប៉ោយប៉ែត ដឹកនាំ ដោយលោក វីរសេនីយ៍ ឯក ធឹនស៊ុឹនដេត អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានចុះបង្ក្រាបកន្លែងប្រមូលផ្តុំ ប្រើប្រាស់ថ្នាំញៀន មួយកន្លែងនៅចំណុច ខាងក្រោយកាសុីណូឡាក់គី ឋិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះផងដែរ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនអ្នកប្រើប្រាស់ ថ្នាំញៀនចំនួន 10 នាក់ ស្រី ០១ នាក់ និងប្រុស៩ នាក់។

ជនដែលបាន ឃាត់ខ្លួននោះ ទី០១ ឈ្មោះ ឆន សារ៉ាក់ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិចាន់ គិរី សង្កាត់ ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី០២ ឈ្មោះ យី សារិន ប្រុស អាយុ ៤៥ មុខរបរគ្មាន ឆ្នាំ រស់នៅភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី០៣ ឈ្មោះ ចិន រក្សា ប្រុស អាយុ ២៣ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ក្បាលកោះ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ០៤ឈ្មោះ ផែន ម៉ៅ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរគ្មានរស់នៅភូមិ ក្បាលស្ពាន ១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ០៥ ឈ្មោះ ចាន់អូរ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ០៦ ឈ្មោះ យ៉ាន់ ភារម្យ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ០៧ ឈ្មោះ ប៊ុយ ឆក ប្រុស អាយុ ២៩ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ក្បាលស្ពាន ២ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ០៨ ឈ្មោះ ស ផាន់នី ប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ០៩ មាស វុត្ថា ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរគ្មានរស់នៅភូមិ ទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  និងទី១០ ឈ្មោះ ឡាយ ម៉ាលី ភេទ ស្រី អាយុ៣៣ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សម្ភារៈវត្ថុតាង ដែលបានដកហូតយកបានរួមមាន ទី១ ម៉្សៅក្រាមសថ្លា ចំនួន ០២ កូនថង់តូច ទី២ ថ្នាំញៀន ប្រភេទគ្រាប់ពណ៌ ក្រហម មានអក្សរ WY ចំនួន០១ គ្រាប់ ទី៣ ដបកែឆ្នៃសំរាប់ជក់ថ្នាំញៀន ០៦ ទី៤ បំពង់ទាម៉ូម៉ែត្រ០២ ទី៥ដែកកេៈ ២៥ ទី៦ កាំបិត០៨ ៧ ដាវសាមូរ៉ៃ ០១ ទី ៨ ថង់ ០១ចំនួន ទី៩ ចានសំរាប់សំងួតទឹកថ្នាំ ០១ ។

នៅពេលនេះមន្ត្រីផ្នែកជំនាញបាននាំមកកន្លែងអធិការក្រុង ដើម្បីសាកសួរ និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញ(វិជ្ជមាន)ទាំង ១០ នាក់ ៕ ដោយ អនាគតថ្មី