ទំព័រដើម

សហពន្ធ័បណ្តាញ ផ្សព្វផ្សាយព័ត៌មានអាស៊ាន កម្ពុជាចូលរួមសិក្ខាសាលា ជាមួយស្ថាប័នអន្តរាគមន៍ ពិសេស (DSI )

By សេង រាជសី

February 22, 2018

ប៉ាតាយ៉ា ប្រទេសថៃ ៖ ក្រុមអ្នកសារព័ត៌មាន អាស៊ានហៅកាត់ ថា UMA ចំនួន១២នាក់ ដែលមានកាសែត វិទ្យុ និងទូរទស្សន៍ ចូលរួម សិក្ខាសាលា ជាមួយ ស្ថាប័ន អន្តរាគមន៍ បទល្មើសពិសេស ដឹកនាំដោយលោក សុខសុវណ្ណ ជាអគ្គលេខាធិការង សហព័ន្ធបណ្តាញផ្សព្វផ្សាយ ព័ត៌មានអាស៊ាន ប្រចាំនៅកម្ពុជា។

សិក្ខាសាលានេះ ប្រព្រឹត្តទៅនៅថ្ងៃទី ២១ ដល់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅក្នុងសណ្ឋាគា PRIM MA HOTEL ក្រុងប៉ាត តាយ៉ា ខេត្ត ឈុនបុរី ប្រទេសថៃ។ អង្គភាព DSI ដែលជាស្ថាប័ន អន្តរាគមន៍ពិសេស បានលើកឡើង ៣ចំណុចសំខាន់ៗ ដូចជា ចំណុចទី១ រួមគ្នា ទប់ស្កាត់ការប្រើប្រាស់ កំលាំងពលកម្ម លើកុមារ និងក្មេងសុំទាន ទី២ រួមគ្នាទប់ស្កាតការពារ និងការជួញដូរ មនុស្សឆ្លងដែន ហើយនិងទី៣ ការជួញ ដូរផ្លូវ ភេទ ។

គោលបំណងសិក្ខាសាលា គឺសហការរួមគ្នា រវៀងប្រទេសនីមួយៗ រួមគិតរួមធ្វើ និងផ្តល់ព័ត៌មាន ដល់ស្ថាប័ន អន្តរាគមន៍ បទល្មើសពិសេស សើបអង្កេត និងចាត់វិធានការ អន្តរាគមន៍ ជួយដល់ជនរងគ្រោះ នៅក្នុងសិក្ខាសាលានេះ បានលើកឡើង និងព្រួយបារម្ភ ចំពោះ ក្មេងសុំទាន ដែលកំពុងធ្វើសកម្មភាព នៅក្នុងប្រទេសថៃ ដែលមាន បងធំនៅពីក្រោយ ខ្នងចាំបង្គាប់ និងបញ្ជា បង្ខិតបង្ខំកំលាំងពលកម្មលើកុមារ អោយសុំទសនដើម្បីបំពេញ មហិច្ចិតា ប្រយោជន៌របស់ខ្លួន ហើយក្នុងនោះផងដែរ ក្មេងៗ ទាំងនោះ មានការធ្វើទារុណកម្ម រហូតកាត់ អវ: យុវ: កុមារ ធ្វើអោយកុមារ ប្រឈម និងគ្រោះថ្នាក់ ទើបមានការសំណូមពរ ឱ្យសមាជិក DSI ទូទាំងពិភពលោក នៅតាមបណ្តាប្រទេសនានា សហការជាមួយ សមត្ថកិច្ច នៃប្រទេសនីមួយៗ ដើម្បីជួុយអន្តរាគមន៍។ ចំណែកការជួញដូរផ្លូភេទ លើស្ត្រី មានប្រទេសជាច្រើន ដែលបានប្រឈមនិងការគ្រោះថ្នាក់ ដោយជីវភាពក្រីក្រ ដែលមកតាមមេខ្យល់ កុហក់ភូតភ បោកប្រាស់ ត្រូវបាន បង្ខិតបង្ខំ ពីម្ចាស់ អាជីកម្ម ដកហូតប៉ាស្ព័រ ទុក និងធ្វើទារុណកម្ម បង្ខំអោយទទួលភ្ញៀវ ដើម្បីដោះបំណុល។  ម្ចាស់អាជីកម្ម និងត្រូវទទួលទោសតាមច្បាប់ ប្រសិនបើមានការផ្តល់ព័ត៌មាន ជូនដល់សមត្ថកិច្ច DSI ។

ចំណែកឯ ការជួញដូមនុស្សវិញ កម្មករជាច្រើននាក់ ត្រូវបានរងគ្រោះ តាមការចុះធ្វើការងារ ចុះតាមទូកនេសាទ នៅក្នុងសមុទ្រ ដាក់ការឃាត់ឃាំងមិនអោយឡើង គោក និងមិនអោយវិលត្រលប់មកស្រុកកំណើតវិញ ដោយធ្វើការដកហូត ប៉ាស្ពរ័ ជាពិសេសជនបរទេសដែលមកពីប្រទេសផ្សេងៗ រួមទាំងនៅតាមរោងចក្រ សហគ្រាសផ្សេងៗ និងទីតាំងបំរើការងាមួយចំនួន ដែលកេងប្រវ័ញ្ច លើពលកម្ម ខុសនិតិវិធីច្បាប់។ ដោយ សេងរាជសី