ខេត្តសៀមរាប ៖ ពិធីប្រកាស ទទួលស្គាល់ សមាសភាព គណ:កម្មការនាយកនិងទីព្រឹក្សា សហព័ន្ធបណ្តាញផ្សព្វផ្សាយ ព័ត៌មានអាស៊ាន (UMA) និងប្រគល់ពានកិត្តិយស ជូនទីព្រឹក្សាជាន់ខ្ពស់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវកញ្ញារឹទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងមានការចូលរួម ពីរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ប្រធានមន្ទីព័មាន ខេត្តក្រចេះ កំពង់ធំ កំពត និងប្រធានមន្ទីព័ត៌មានខេត្តបន្ទាយមានជ័យ ឯកឧត្តម សៀងណាំ តំណាងរាស្ត្រ មណ្ឌលសៀមរាប ព្រមទាំង គណ:កម្មការ UMA កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី២៥ និង២៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅក្នុងសណ្ឋាគា ស៊ីុធីអង្គរ ។
បន្ទាប់ពីសន្ទរកថា ស្វាគមន៍ របស់លោកសុខសុវណ្ណ អគ្គលេខាធិការងសហព័ន្ធបណ្តាញ ផ្សព្វផ្សាយព័ត៌មានអាស៊ាន ប្រចាំប្រទេសកម្ពុុជារួចមក លោក ប្រាស៊ីុត សែនរុងរឿង អគ្គលេខាធិការសហព័ន្ធព័ត៌មានអាស៊ាន (UMA) បានមានប្រសាសន៍ថា គោលបំណងក្នុងការផ្តល់ ពានកិត្តយស ជូនឥស្សរជនកម្ពុជាទាំង ០៤រូប នេះគឺ ដើម្បីជាការ អរគុណ ចំពោះឥស្សរជន ទាំង០៤នាក់ ធ្លាប់បាជួយជ្រំជ្រែង និងផ្តល់ ជាគំនិត យោបល់ ជួយអោយសហព័ន្ធផ្សព្វផ្សាយ ព័ត៌មានអាស៊ាន UMA អោយ មានការីកចំរើន លូតលាស់ រហូតមកដល់ សព្ធថ្ងៃ។
ឯកឧត្តម សៀងណាំ អ្នកដំណាងរាស្ត្រ មណ្ឌលសៀមរាប បានមានប្រសាសន៍ គាំទ្រអោយ មានដំណើរការ និងផ្តល់កំលាំងចិត្ត ដល់អ្នកសារព័ត៌មាន សហព័ន្ធបណ្តាញផ្សព្វផ្សាយ ព័ត៌មានអាស៊ាន អោយសហការគ្នា ល្អក្នុងការងារ នៃស្ថាប័នមួយ នេះអោយរិទ្ធតែ ខ្លាំងខ្លា និងរីកចំរើន ទៅថ្ងៃមុខទៀត ក្នងការឆ្លុះបញ្ចាំង ពីសង្គមនិងការផ្តល់ ដំណឹង ឬព័ត៌មាន ដល់យើងក្នុងប្រទេសនីមួយៗ ។
ឯកឧត្តម ខៀវកញ្ញារឹទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានមានមតិសំណេះសំណាល និងបានផ្តល់ អនុសាសន៍ ល្អៗថា ថ្វីត្បិតតែ UMA ទើបតែកើតមានឡើង ៣ ទៅ ៤ឆ្នាំនេះក៌ដោយ តែនេះជាការងារ និងការចំណាយពេលវេលា ជាង២០ឆ្នាំ របស់ លោក ប្រាស៊ុីតសែនរុងរឿង ដូច្នេះទាំងកម្ពុជា វៀតណាម ឡាវ ថៃ ព្រមទាំងអ្នកសារព័ត៌មានទាំងអស់ រួបរួមគ្នា យោគយល់គ្នា សហការគ្នា ពង្គ្រីកមុខវិជ្ជាជីវះ សាព័ត៌មាន អោយបានត្រឹមត្រួវ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ខៀវកញ្ញារឹទ្ធ បានបញ្ជាក់យ៉ាងច្បាស់ ថាក្នុង ១ឆ្នាំ និងជួបជាមួយ សហព័ន្ធបណ្តាញផ្សព្វផ្សាយព័ត៌មានអាស៊ាន UMA ម្តង ដើម្បីជាការផ្លាស់ប្តូរ យោបល់គ្នា ក្នុងការធ្វើព័ត៌មានផង និងជាបងប្អូននិងគ្នាផង។
មុននិងបញ្ចប់ សិក្ខាសាលាក្នុងអង្គពិធី ក៌មានការ ប្រកាសតែងតាំងប្រធាន ការិយាល័យ UMA ប្រចាំព្រំដែន និងអនុប្រធានចំនួន ០៤រូប ១ លោក សេងរាជសី ត្រូវបានតែងតាំងជា ប្រធានការិយាល័យ ប្រចាំព្រំដែនដែលមានទីតាំងនៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងជាគណ:កម្មការ UMA ២លោក ដុំសំបូរ ជាអនុប្រធាន និងជាគណ:កម្មការ ( UMA) ៣ លោក ឱម ឡាយយ៉ុំ អនុប្រធាន ការិយ៉ាល័យ UMA និងទី៤ ទីព្រឹក្សា លោក វៃ សារឹទ្ធ អនុប្រធានការិយាល័យ UMA និងជាទីព្រឹក្សារ។ ដោយ អនាគតថ្មី