ទំព័រដើម

ពិធីចែកជូនសៀវភៅគ្រួសារបក្ស នឹងផ្តល់ជូនប័ណ្ណសមាជិកបក្ស នៅស្រុកជ័យសែន ខេត្តព្រះវិហារ

By សេង រាជសី

March 01, 2018

ខេត្តព្រះវិហារ ៖ ថ្ងៃច័ន្ទ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងព្រឹកថ្ងៃទី០១ ខែ មិនា ឆ្នាំ២០១៨ លោកឩត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងជាប្រធានក្រុម ការងារថ្នាក់ខេត្ត ចុះជូយស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានការចូលរួម ពីក្រុមការងារថ្នាក់ស្រុក និងប្រជាពលរដ្ឋជាច្រើនរូប បានអញ្ជើញចូលរួមផងដែល កម្មវិធីនេះធ្វើឡើងនៅ ភូមិតស៑ូ ឃុំតស៑ូ ស្រុក ជ័យសែន ខេត្តព្រះវិហារ ។

លោកឩត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកជ័យសែន ខេត្តព្រះវិហារ បានឲដឹងថា សៀវភៅគណបក្សប្រជាជន យកមកចែកជូននៅពេលនេះ មានចំនួន៦៥០ក្បាល និងប័ណ្ណសំគាល់ខ្លួន របស់គណបក្សប្រជាជន មានចំនួន៦៥០ប័ណ្ណ មកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលបានមកចុះឈ្មោះ ចូលជាគណបក្សប្រជាជនកម្ពុជា ហើយលោកបានបន្តថាការចុះឈ្មោះ ចូលជាសមាជិកបក្សប្រជាជន មិនមានការបង្ខិតបង្ខំ ពីជនណានោះទេ គឺពួកគាត់បានសម្រេចចិត្តដោយខ្លួនឯង ហើយបើបងប្អូនណាចង់ចុះឈ្មោះ ចូលគណបក្សប្រជាជន ក្រុមការងារឬភូមិឃុំ បានចុះដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ផ្ទាល់ដើម្បីធ្វើសៀវភៅបក្ស ចែកជូនពួកគាត់ ដោយមិនគិតពីកំរៃ អ្វីមួយនោះឡើយ។

នៅក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ត្រី បានផ្ដាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែល បានមកចូលរួមនាឱកាសនោះ សូមកុំជឿ ការញោះញ៉ុង ឬ លាបពណ៌ របស់គណ:បក្សដទៃទៀត ដែលតែងតែសន្យា ខ្យល់នោះទេតែទីបញ្ចប់ មិនមានឃើញអ្វីនោះឡើយ។

ចំណែកគណប្រជាជនកម្ពុជា ដែលមានសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចមិនបានសន្យា អ្វីនោះទេតែសម្ដេចបានធ្វើ ឲឃើញពិតមែន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ប្រ័ព្ធផ្លូវទូរទមនាគមន៍ នានាបានល្អប្រសើរ ក្នុងនោះដែលមានវត្តអារាម សាលារៀន ផ្ទះគុំរូ របស់កងទ័ព ផ្ទះទេវតា ហើយថែមទាំងតំឡើងប្រាក់ខែ ជូនកម្មករ កម្មការី រោងចក្រ និងចេញបណ្ណ័ការងារកម្មករ ពេលមានជំងឺ សម្រាក់នៅមន្ទីពេទ្យ មិនគិតថវិកា ចំណែកមន្ត្រីរាជការ បានឡើងប្រាក់បៀវត្តន៍ ជាបន្ទាប់បន្ទាប់ផងដែរ ទាំងនេះ សបញ្ជាក់ឲឃើញថា ថ្នាក់ដឹកនាំតែងតែ មានការយកចិត្តទុកដាក់ ខ្លាំងដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ គ្រប់ស្ថាប័ន ផងដែល។  ដោយ លោក មាន សុវណ្ណារិទ្ធ