ខេត្តកំពង់ធំ ៖ ផឹកស្រាសរ ស្រវឹងរាល់ថ្ងៃ រហូតក្តៅខួរក្បាល ក្លាយជាមនុស្សវិកលចរិក លែងដឹងអី បានយកកាំបិតតាំងតោ កាំបិតខ្វែវ នឹង ពូថៅ មកកាប់ជញ្ចាំ ប្អូនស្រីបង្កើត របស់ខ្លួនដែលកំពុងតែគេង លង់លក់យ៉ាងស្រួលនៅលើអង្រឹង។
ហេតុការណ៍ដ៍សង្វេគ នេះបានបានកើតកាលវេលាម៉ោង ១៣ នឹង១០នាទីរសៀលថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចលើអង្រឹងក្រោមផ្ទះ ជនរងគ្រោះ នឹងជនបង្ករស្ថិតនៅភូមិ ខ្នាយទង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនបង្ករដែលជនសង្ស័យ ឈ្មោះសុខ មឿនភេទអាយុ៤១ឆ្នាំ (មនុស្សសតិមិនប្រក្រតី) ជាបងបង្កើតនៃជនរងគ្រោះទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
ជនរងគ្រោះឈ្មោះ សុខ យឺន ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅជាមួយគ្នា បើយោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យដែលជាបងបង្កើត របស់ជនរងគ្រោះ ជាមនុស្សវិកលចរិក មានជំងឺសរសៃប្រាសាទ ពេលវក់ម្តងៗ មិនដឹងខុសត្រូវទេ ប្រភពពត៏មានពីអ្នកជិតខាង បានឱ្យដឹងដែរថា៖ មុនពេលកើតស្រ្តីរងគ្រោះ កំពុងតែ គេងលង់លក់ នៅអង្រឹងហើយ ប្តីស្ត្រីរងគ្រោះ បានចេញទៅក្រៅស្រ្តីដេក តែម្នាក់ឯង ហើយជនសង្ស័យត្រូវជាបងបង្កើត បានយកកាំបិតវែង កាំបិតខ្លីនឹង ពូថៅ មកកាប់ជញ្រ្ចាំមកលើជនរងគ្រោះ ជាច្រើន កាំបិត ពូថៅ ពេលអ្នកជិតខាងរត់មកជួយ ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
អ្នកជិតខាងបាន រាយការណ៍ ប្តឹងទៅប៉ូលិសប៉ុស្តិ៍ ឃុំស្វាយភ្លើង ក្រោយទទួលព័ត៌មានថា មានអំពើឃាតកម្ម ប៉ូលិសប៉ុស្តិ៍បានសហការណ៍ជាមួយ កម្លាំងអាវុធហត្ថស្រុកបារាយណ៍ នឹងប៉ូលិសស្រុកបារាយណ៍ ចុះទៅឃាត់ជនសង្ស័យភ្លាមៗ ហើយក៍បានសាងសុំណុំរឿង ទៅតាមនិតិវិធីច្បាប់។ ចំណែកស្រ្តីរងគ្រោះ សមត្ថកិច្ចប្រគល់ឱ្យប្តី និងបងប្អូនយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ ដោយ ហេងជលសារ ក្រុមការងារខេត្តកំពង់ធំ