ខេត្តរតនគិរី ៖ ក្រុមប្រជាពលរដ្ឋបានចោទ ទៅលើក្រុមមន្ត្រីសមត្ថកិច្ចចំនួនពីស្រុក គឺស្រុកអូរយ៉ាដាវ ស្ថិតក្នុងឃុំសេសាន និងស្រុកអណ្តូងមាស ក្នុងទឹកដីឃុំញ៉ាង ថាបានជួលលុយ អោយបងប្អូនជនជាតិដើមភាគតិច គាប់រំលំព្រៃឈើព្រៃសហគមន៍ ដែលស្ថិតនៅត្រង់ចំណុចភូមិ.ភិ ឃុំសេសាន ស្រុកអូរយ៉ាវ និងដីក្បែជាប់ផ្លូវជួរក្រវ៉ាត់ព្រុំដែន ឲ្យកម្មករដើរដុតកំទេចព្រៃឈើច្បាមយកដី។
កាលពីពេលថ្មីៗ នេះ ក្រុមអ្នកភូមិបានលើកឡើងថា សមត្ថកិច្ចចំនួនពីរស្រុក គឺស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមា ស កំពុងសម្រុកជួលលុយ ឲ្យកម្មករគាប់រំលំឈើព្រៃសហគមន៍ និងព្រៃឈើជួរមាត់ទន្លេសេសាន តាមក្រវ៉ាត់ព្រុំដែនរាប់ពាន់ហិតា ដើម្បីយកដីរដ្ឋ មកធ្វើជាដីឯកជនកម្មសិទ្ធផ្ទាល់ខ្លួន។
ជាក់ស្តែងកាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ កន្លង ទៅថ្មីៗ នេះរហូតមកដល់បច្ចុប្បន្ន ព្រៃឈើដែរបាន កាប់រំលំរួចកំពុងតែដុត ដែលមានអណ្តាតភ្លឺង ឆេះយ៉ាងសន្ថោ សន្ថៅ នៅក្នុងដីអភិរក្ស សហគមន៍ និងព្រៃឈើតាមជួរផ្លូវក្រវ៉ាត់ព្រុំដែន ចាប់ពីចំណុចបង្គោល ព្រុំដែនលេខ 25/4 (1) ភូមិ.ភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតទៅដល់បង្គោល ព្រុំដែនលេខ 19 កម្ពុជា-វៀតណាម នៅចំណុចភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ពាក់ព័ន្ធនឹងងការគាប់រំលំព្រៃឈើសហគមន៍ និងដុតបំផ្លាញព្រៃឈើ ច្បាមយកដីរដ្ឋ ដែលរាជរដ្ឋាភិបាលកំពុងតែ ថែរក្សា និងអភិរក្សព្រៃឈើ គ្រប់តំបន់ ក្នុងដែនសហគមន៍ និងព្រៃឈើអភិរក្ស មួយចំនួនទៀត ក្នុងតំបន់ភូមិភាគឦសាន្ត ពលរដ្ឋបានបន្តថា រហូតមកដល់ពេលនេះ ហើយនៅមិនទាន់ឃើញ មានអាជ្ញាធរ មកជួយទប់ស្កាត់ក្នុងការគាប់ និងដុតបំផ្លាញព្រៃឈើ នៅចំណុចខាងលើនេះឡើយ។
លោក ឡេង យុក ប្រធានផ្នែករដ្ឋព្រៃឈើបីស្រុកគឺស្រុកអូរយ៉ាដាវ -ស្រុកអណ្តូងមាស -ស្រុកបរកែវ ពាក់ព័ន្ធករណី គាប់រំលំព្រៃឈើ ដុតកំទេចបំផ្លាញឈើ ក្នុងដែនអភិរក្សព្រៃសហគមន៍ ចំណុចភូមិ.ភិ ក្នុងឃុំ សេសាន និងសហគមន៍តាំងម្លូរ ហើយនិងព្រៃឈើជា ច្រើនកន្លែងទៀត នៅចំណុចបង្គោលព្រុំដែនលេខ 25/ 4 (1) តាមផ្លូវក្រវ៉ាត់ព្រំរហូតដល់បង្គោលព្រុំដែនលេ ខ 19កម្ពុជា-វៀតណាម ចំណុចភូមិចង ឃុំញ៉ាងស្រុកអណ្តូងមាស លោកថារឿងនេះលោកមិនបានដឹងនោះទេ។
លោក ម៉ា វិចិត្រ អភិបាលនៃគណៈ អភិបាលស្រុកអូរយ៉ាដាវ និងលោក ឃេន សានិត អភិបាលស្រុកអណ្តូងមាស ជុំវិញករណីកាប់បំផ្លាញព្រៃឈើ ក្នុងព្រៃសហគមន៍ និងព្រៃឈើជួរផ្លូវក្រវ៉ាត់ ចំណុចបង្គោលព្រុំដែនលេខ 25/4 (1) ភូមិ.ភិ ឃុំសេសាន និងព្រៃសហគមន៍ តាំងម្លូរ ដើម្បីច្បាមយកដី សហគមន៍ នោះលោក អភិបាលស្រុក ទាំងពីរបានថ្លែងបញ្ជាក់អោយ ក្រុមការងារអនាគតថ្មី ដឹងនៅព្រឹកថ្ងៃទី១៣ ខែមិនានេះថា លោកនិងបញ្ជាកម្លាំង អោយចុះត្រួតពិនិត្យ និងទប់ស្កាត់ រាល់បទល្មើស នៅចំណុច ភូមិ-ឃុំខាងលើនេះ៕ ដោយ.ឡុង សារេត