Top10

ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ត្រូវអគ្គីភ័យឆាបឆេះ បំផ្លាញអស់ទាំងស្រុង នៅក្នុងខេត្តក្រចេះ

By សេង រាជសី

March 27, 2018

ខេត្តក្រចេះ ៖ កាលពីពាក់កណ្តាល អាធ្រាត ថ្ងៃទី២៤ ខែមិនាឆ្នាំ២០១៨ ផ្ទះ របស់ ប្រជាពលរដ្ឋចំនួន០៣ខ្នង ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង សល់តែកំទេចធ្យូង តែប៉ុណ្ណោះ ផ្ទះដែលរងការឆាបឆេះ ខាងលើស្ថិត នៅចំណុច ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

សេចក្តីរាយការណ៍ពី អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្ទះពលរដ្ឋចំនួន ០៣ខ្នង ត្រូវអគ្គីភ័យលេបត្របាក់ ក្លាយជាចំណីភ្លើង ខូចខាតទាំងអស់គ្មានសល់ ផ្ទះដែល ត្រូវអគ្គីភ័យឆាចឆេះខូចខាតខាងលើនេះ គឺមានទំហំទទឹង០៧ ម៉ែត្រ×១២ម៉ែត្រ ឆេះអស់ទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ខ្វង ស្រីនាង អាយុ៣៤ឆ្នាំ-ប្តីឈ្មោះ ម៉េង សាមុត អាយុ៣៧ឆ្នាំជាជនជាតិខ្មែរ សម្ភារៈឆេះ បាត់បង់អស់សរុបទឹកប្រាក់ ប្រមាណជិត 6 000$។ ទី២-ផ្ទះចំនួនពីខ្នងទៀតទំហំទទឹង៧ម៉ែត្រ× ១៦ម៉ែ ត្រនិង៧,៣០ម៉ែត្រ×១២ម៉ែត្រ ម្ចាស់ឈ្មោះ ទុយ បូរ ភេទប្រុសអាយុ៥៦ឆ្នាំ ប្រពន្ធឈ្មោះ ដានី សញ្ជាតិខ្មែរ បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះថា សម្ភារៈក្នុងផ្ទះ រងការខូចខាតទាំងអស់រួមមាន (មាសសុទ្ទ១០ដំឡឹង ប្រាក់ចំនួន4000$ដុល្លា និងគ្រឿងសង្ហារឹមក្នុងផ្ទះមួយចំនួនទៀត បើសរុបទឹកប្រាក់ ប្រមាណជាង១០ម៉ឺន ដុល្លាឯណ្ណោះ។

លោក ច្រឹង ផល្លី ស្នងការរងនគបាលខេត្ត ដែលមានតួនាទី ទទួលផែន ផ្នែកបង្ការ និងពន្លត់អគ្គីភ័យ បានបញ្ជាក់ប្រាប់អោយ《អនាគតថ្មី》ដឹងថា មូលហេតុ រាល់ការឆេះឆាប ផ្ទះប្រជាពលរដ្ឋ ខាងលើនេះមិនដឹងបណ្តាល មកពីមូលហេតុអ្វីនោះទេ ដឹងត្រឹមថាភ្លើង ចាប់ផ្តើមឆេះចេញពី ផ្ទះដែលមានផ្ទុក ស្រូវហើយម្ចាស់ផ្ទះ មិននៅ ក៍បណ្តាលឲ្យភ្លើងឆេះរាល់ដាល់ពេញបន្ទុក តែម្តង។

លោកបន្តថា រថយន្តអន្តរាគមន៍ ចំនួន០៣គ្រឿង ក្នុង ចំណោមរថយន្ត ស្នងការរដ្ឋានចំនួន០២គ្រឿង និងស្រុកចិត្របូរី មួយគ្រឿង និងមានការបាញ់បង្ហូរទឹកចេញ ពីរថយន្តពន្លត់អគ្គីភ័យអស់ចំនួន ២០រថយន្ត ទើបភ្លើងមានការរលត់ទៅវិញក្នុងចន្លោះម៉ោងជិត០៦ទៀប ភ្លឺថ្ងៃទី២៤ ខែមិនាព្រឹកមិញនេះ។

សមត្ថកិច្ចថា ករណីរផ្ទះចំនួនបីខ្នង របស់ប្រជាពលរដ្ឋ ដែលត្រូវភ្លើងឆេះចំណុចភូមិ-ឃុំខាងលើនេះមិនបណ្តាលឲ្យមនុស្សរងបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ បច្ចុប្បន្នអាជ្ញាធរ និងសមត្ថកិច្ចកំពុងនាំយកអំណោយ និងសម្ភារៈមួយចំនួន ផ្តល់ជូនដល់ជនរងគ្រោះ ដែលរងគ្រោះថ្នាក់ ដោយសារជួបគ្រោះមហន្តរាយ ដោយអគ្គីភ័យ ដែលបានបំផ្លាញ លំនៅដ្ឋានទាំង០៣គ្រួសារនេះ៕ ដោយ. ឡុង សារេត