ខេត្តរតនគិរី ៖ នៅវេលាម៉ោង ០២.៣០ នាទីរសៀលថ្ងៃ ទី៣០ ខែមិនា មានម៉ូតូដឹកឈើជនជាតិវៀតណាម ០១ គ្រឿង ដឹកឈើឆ្លងដែនទៅ វៀតណាម បានបែកកង់ម៉ូតូផ្នែកខាងក្រោយ រ៉េចង្កូតធ្លាក់ផ្លូវ ឈើ និងម៉ូតូបានសង្កត់មនុស្សស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុនោះតែម្តង។
ករណីរគ្រោះថ្នាក់ ម៉ូតូដឹកឈើ សង្កត់មនុស្ស បែកក្បាលស្លាប់ ខាងលើនេះកើត ហេតុស្ថិតនៅចំណុចក្បែស្លាកស្រាបៀរអង្គរ ដែលមានយីហោឈ្មោះ សល់ ដូច ចំងាយប្រមាណ ៥០ម៉ែត្រ ស្ថិតនៅភូមិប៉ាអរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវខេត្តរតនគិរី។ ជនរងគ្រោះខាងលើនេះត្រូវគេស្គាល់ឈ្មោះ ឌាង ភេទប្រុសជាជនជាតិ វៀតណាម ម៉ូតូដឹកជញ្ជូនឈើ ខាងលើគឺជាប្រភេទម៉ូតូកែឆ្នៃ ដោយមិនស្គាល់ម៉ាកនៅលើម៉ូតូ មានឈើចំនួន ៤ដុំប្រភេទឈើ សុក្រំដែលមានទំហំមុខកាត់ ៣០×៣០ និងប្រវែង០១.២ម៉ែត្រ (មួយម៉ែត្រពីតឹក) ជនរងគ្រោះជនជាតិវៀតណាមខាងលើ បច្ចុប្បន្នស្នាក់នៅផ្សាបរកែវស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ។
ប្រភពពីពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនជាតិ វៀតណាម រូបនេះបានដឹកជញ្ជូនឈើ តាមម៉ូតូ ចេញពីស្រុកបរកែវ តាមកំណាត់ផ្លូវជាតិលេខ ៧៨ ឆ្លងតាមច្រករបៀងភូមិ.ភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ទៅលក់នៅប្រទេស វៀតណាម ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ផ្ទុះសំបក់កង់ម៉ូតូប៉ែកខាងក្រោយ រ៉េចង្កូតម៉ូតូធ្លាក់ផ្លូវបណ្តាល ឲ្យម៉ូតូឈើសង្កត់លើ បែកក្បាលខ្ទាត់ឃួរក្បាល ចេញពីក្បាល បានស្លាប់ភ្លាមៗ តែម្តង។
ប្រភពបានបន្តថា ម៉ូតូដឹកជញ្ជូនឈើ លើកំណាត់ផ្លូវជាតិលេខ ៧៨ បច្ចុប្បន្ន កំពុងសម្រុកដឹកឈើឆ្លង ទៅលក់នៅប្រទេស វៀតណាម តាមចំណុចច្រក់របៀងភូមិ.ភិ ឃុំសេសាន ម៉ូតូឈើទាំងនោះដឹកជញ្ជូនឈើក្នុងល្បឿនលឿនៗ គួរឲ្យបាម្មរណ៍ យ៉ាងខ្លាំងពីសុវត្ថិភាព ប្រជាពលរដ្ឋ ហើយបានជញ្ជូនឈើ យ៉ាងអនធិបតេយ្យ ដោយមានសមត្ថកិច្ចជាច្រើនជំនាញ់ចាំសម្រួ លផ្លូវអោយ ហើយចង់អង្រឹងចាំទទួលលុយពីបទល្មើ សម៉ូតូឈើទាំងនេះ។
ក្រោយកើតហេតុលោក ម៉ៅ សាន់ អធិការនគបាល ស្រុកអូរយ៉ាដាវ បានអោយ អនាគតថ្មី ដឹងនៅម៉ោងមុននេះបន្តិចថា ជំវិញបញ្ហាករណីជនរងគ្រោះ បណ្តលឲ្យ ស្លាប់ដោយសារម៉ូតូឈើសង្កត់នេះ មិនមែនជាករណីរ ប៉ះពារជាមួយអ្នកផ្សេងនោះទេ គឺម៉ូតូដឹកបទល្មើខាង លើនេះបែកកង់ខាងប៉ែកខាងក្រោយ រ៉េចង្កូតដួលដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ច បានមកត្រួតពិនិត្យ កន្លែងកើតហេតុ រួចសាកសព ជនរងគ្រោះក៍បានប្រគល់ជូន ឲ្យក្រុមគ្រួសារសពដាក់រថយន្ត ប៉ាស៊ីរ៉ូពាក់ស្លាក់លេខ ភ្នំពេញ 2C.7179 យកសពទៅធ្វើបុណ្យ តាមប្រពៃណីរ ចំណែកម៉ូតូដឹកឈើ និងឈើចំនួនដុំខាងលើ សមត្ថកិច្ចយកទៅរក្សាទុក នៅ អធិការរដ្ឋាននគបានស្រុកអូរយ៉ាដាវ៕ ដោយ.ឡុង សារេត