Top10

ប្តីដែលបាន សម្លាប់ប្រពន្ធ នៅភូមិប្រជាធម្មលិច កាលពីថ្ងៃទី២៩ ខែមិនាឆ្នាំ២០១៨ ត្រូវបាន អធិការក្រុងប៉ោយប៉ែត ចាប់ខ្លួនបានហើយ

By សេង រាជសី

April 04, 2018

ខេត្តបន្ទាយមានជ័យ ៖ កំលាំងសមត្ថកិច្ច នគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បាននាំឃាតករ ដែលបានសម្លាប់ប្រពន្ធ មកធ្វើត្រាប់ ពីសកម្មភាព នៅភូមិប្រជាធម្មលិច ក្រុងប៉ោយប៉ែត។ ឃាតករត្រូវបានសមត្ថកិច្ច បញ្ជូនមកធ្វើត្រាប់ នៅល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ដែលស្ថិតក្នុង ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ហេតុការណ៍នេះ បានកើតឡើង តាំងពីថ្ងៃទី ២៩ ខែមិនា ឆ្នាំ ២០១៨ វេលាម៉ោង ១៩ និង២០នាទី ។ សាកសពជាប្រពន្ធ ត្រូវបានប្តីតិរិច្ឆាន វាយតប់រហូតដល់ស្លាប់ មានឈ្មោះ ឈ្មោះ ស្រីកា ភេទស្រី អាយុប្រហែល ២៥ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើ ត្រូវបាន កំលាំងប៉ុស្តិ៍ និងកំលាំងជំនាញ ធ្វើការត្រួតពិនិត្យ សាកសួរជំុវិញកន្លែងកើតហេតុ។

ឆ្លងតាមការត្រួតពិនិត្យ និងធ្វើកោសល់វិច្ច័យ សាកសពមានស្លាកស្នាម ដូចខាងក្រោម៖ ១-ស្នាមរយះក្បាល ២កន្លែង ២-ស្នាមភ្នែកជាំទាំងសង់ខាង ៣-ស្នាមជាំពេញដងខ្លួន តាមការ សាកសួរ ម្តាយក្មេក និងបងប្អូន របស់សាកសព បានបំភ្លឺថា ប្តីឈ្មោះ បឿន សំប៊ុស ភេទប្រុសអាយុ ២៥ឆ្នាំ មានស្រុកកំណើត ភូមិថ្មគោល ឃុំតាមឺុន ស្រុកបាត់ដំបង ខេត្តបាត់ដំបង ដែលបុរសជាប្តីនេះ ជាមនុស្សញៀនថ្នាំ ហើយប្តីតែងតែ ប្រព្រឹត្តអំពើហឹង្សារ ដាក់ប្រពន្ធ ជារឿយៗផងដែរ។

តាមការសន្និដ្ឋាន ជំហ៊ានដំបូងឈ្មោះ បឿន សំប៊ុស ប្រហែលជាប្តីអាចបែកថ្នាំ ហើយវាយធ្វើបាបប្រពន្ធ របួសធ្ងន់ធ្ងរ រហូតដល់ស្លាប់។ ករណីនេះកំលាំងជំនាញ កំពុងស្រាវជ្រាវតាមចាប់ មុខសញ្ញា ដើម្បីយកទៅផ្តន្ទាទោស តាមច្បាប់។លុះនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៨ កាលពីម្សិលមុិញ នេះ កម្លាំងមូលដ្ឋាន ស្រុកថ្មគោល បានឃើញ អត្តសញ្ញាណជន សង្ស័យ ខាងលើ ក៏បានធ្វើការឃាត់ខ្លួន រួចបញ្ជូនមក អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានអោយអង្គភាព សារព័ត៌មាន អនាគតថ្មី ដឹងថា ៖ បន្ទាប់ពីការ ធ្វើត្រាប់ ពីសកម្មភាព ផ្ទាល់រួចមក ជនសង្ស័យ បានសារភាព ថាខ្លួនពិត ជាបានសម្លាប់ប្រពន្ធ យ៉ាងពិតប្រាកដមែន។ បច្ចុប្បន្ននេះ លោកធិស៊ុឹន ដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនជនសង្ស័យ ទៅការិយាល័យ ជំនាញខេត្ត ដើម្បីចាត់ការ បន្តទៅតាមនីតិវិធីច្បាប់៕ ដោយ អនាគតថ្មី