Top10

ពិធីសម្ភោធសមិទ្ធផល ក្នុងវត្តខេមរាសីមារាម ទំនប់កប្រាំ ក្រុងប៉ោយប៉ែត

By សេង រាជសី

April 07, 2018

បន្ទាយមានជ័យ ៖ ពិធីសម្ភោធសមិទ្ធផល ក្នុងវត្តខេមរាសីមារាម ទំនប់ក៥ ក្រោមអធិបតីភាព លោក សាន ស៊ានហូ អភិបាល នៃគណអភិបាលក្រុងប៉ោយប៉ែត ដែលមានការចូលរួម ពីរចៅសង្កាត់ទាំងពីររូប លោក ភោកលន ចៅសង្កាត់ប៉ោយប៉ែត លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល។

ពិធីនេះប្រព្រឹត្តទៅ ក្នុងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិ ទំនប់ក៥ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការចូលរួមក្នុង អង្គពិធីនេះរួមមានមន្រ្តី ក្រុមប្រឹក្សា ក្រុង លោកមេភូមិ រួមទាំងសមត្ថកិច្ច គ្រប់ស្ថាប័ន លោកគ្រូ អ្នកគ្រូ រួមនិងសិស្សានុសិស្ស ចំនួន ៥១៨នាក់ និងប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ដែលក្នុងពិធីនេះធ្វើ និងរៀបចំឡើង ដោយ អង្គការ ( FRA) ។

អ្នកផ្តួចផ្តើមកសាងវត្ត រួមមាន៖ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគុណ ខេត្តបន្ទាយមានជ័យ ព្រះធម្មញាណ ប៉ុក ចំរើន អនុគណ ក្រុងប៉ោយប៉ែត ព្រះគ្រូ សូឆាត ព្រះគ្រូ វ៉ែន វង់ ព្រះចៅអធិការ វត្តខេមរាសីមារាម (ទំនប់ក៥) ព្រះតេជ្ជៈគុណ រ៉ែត គន្ធាមនោរម្យ លោក ស៑ូ បាន អតីតមេភូមិ លោក ឈុន ស្រ៊ាង មេភូមិក៥។

ដោយមានការ ចូលរួមពីលោកស្រី យុាំង អ៊ួយ លីន នាយិការគ្រួសារ កុមារអភិវឌ្ឍន៍ (FRA) បានជួយឧបត្ថម្ភ ឈាបនដ្ឋាន (ប៉ាឆា)  ដោយចំណាយទឹកប្រាក់អស់ ៧៦០០ដុល្លារ ក្នុងនោះថវិការ អង្គការ ចំនួន ៦៦០០ដុល្លារ និងថវិការ វត្តចំនួន ១០០០ដុល្លារ និងជួយកសាង ព្រះពុទ្ធនិព្វាន ១ព្រះអង្គ ចំណាយទឹកប្រាក់ ២៥០០ដុល្លារ សរុបទឹកប្រាក់ទាំងអស់ ចំនួន៩១០០ដុល្លារ។

លោក អភិបាលក្រុង បានចែកអំណោយ ដល់ប្រជាពលរដ្ឋ រួមមាន៖ អង្ករចំនួន០៤តោន ហើយក្នុងម្នាក់ៗ ទទួលបាន ២០គីឡូក្រាម សិស្សានុសិស្ស ៥១៨នាក់ ក្នុងម្នាក់ៗ ទទួលបាន សៀវភៅ ០៣ក្បាល និង បុិច០២ដើម។

លោកអភិបាលក្រុង បានមានប្រសាសន៍ថា ទោះប្បីអង្គការ (FRA) នេះបានជួយឧបត្ថម្ភមានលក្ខណះ តិចតួចយ៉ាងណាក្តី ប៉ុន្តែវាគឺផុសចេញ ពីទឹកចិត្ត ដ៏ជ្រះថ្លា ក្នុងការធ្វើបុណ្យ ដល់ពលរដ្ឋ ដែលក្រីក្រ និងចូលរួមកាត់ បន្ថយភាពក្រីក្រ បានមួយរយៈពេល។

ក្រោយពីបញ្ចប់កម្មវិធី លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងលោក ភោគលន ចៅសង្កាត់ប៉ោយយប៉ែត បានចុះមកពិនិត្យ ការឈួសឆាយ និងចាក់ដីបន្ថែមបន្តរទៀត ក្នុងសង្កាត់ប៉ោយប៉ែត។ ដោយអនាគតថ្មី