Top10

ជនជាតិម៉ាឡេស៊ីុ ម្នាក់ស្លាប់នៅក្នុងផ្ទះ សំណាក់ ហង្សមាស ក្រុងប៉ោយប៉ែត

By cham

April 09, 2018

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃច័ន្ទ ០៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ មេសា ឆ្នាំ២០១៨ វេលាម៉ោង ០៦ និង ២០នាទី ក្រោយពីបាន ទទួលបញ្ជាពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត ដោយសហការណ៍ ជាមួយ គណៈកម្មាការ ដែលមានការចូលរួម ពី ការិយាល័យ បច្ចេកទេស ខេត្តបន្ទាយមានជ័យ និង ការិយាល័យ អន្តោរប្រវេសន៍ ខេត្តក្រុង និងវេជ្ជបណ្ឌិត បច្ចេកទេស ក្រុងប៉ោយប៉ែត តំណាងសង្កាត់ប៉ោយប៉ែត មេភូមិបាលិលេយ្យ១ ម្ចាស់ទីតាំង បេអឹមក្រុង បានចុះធ្វើការពិនិត្យបន្ទប់បិទទ្វារជាប់គន្លឹះសោនៅខាងក្នុង ដែលមានយីុហោ ផ្ទះសំណាក់ ហង្សមាស ដែលស្ថិត ក្នុងភូមិបាលិលេយ្យ១ សង្កាត់ និងក្រុងប៉ោយប៉ែត។

ក្រោយការពិនិត្យពីបាន ចុះពិនិត្យកន្លែងកើត ហេតុរួច សមត្ថកិច្ច បានរកឃើញលទ្ធផល ដូចខាងក្រោម ៖ បន្ទប់បិទទ្វាជាប់គន្លឹស ខាងក្នុង ឆ្កឹះបើកទ្វារ តាមបង្អួច ក៏ឃើញសាកសពម្នាក់ ដេកស្លាប់ខ្នងជាប់នឹងទ្វារ ក្បាលបែរទៅទិសខាងត្បូង។

នៅក្នុងបន្ទប់ សាកសព បានឆេះខ្លោច រោលខ្មៅ មានគ្រែ ពូកមួយ ខ្នើយ២ ភួយ១ ដែក កេះ១ កញ្ចប់បារី ០២កញ្ចប់ កាបូបពណ៍ខ្មៅ១ ស្រាកន្លះដបតូច ដបទឹកសុទ្ធ១ដប បើកគំរបហើយ មានធំក្លិនប្រេងកាត។លោក វិរៈសេនីយ៍ឯក ធិន សុិនដេត បានឲ្យអង្គភាព អនាគតថ្មី ដឹងថា ៖ ការពិនិត្យសាកសព ឃើញថា សាកសព្វ ឆេះខ្លោចពេញខ្លួន អាវឆេះអស់ ស្លៀកខោខៅប៊ូយពណ៌ ខៀវ ពាក់ស្បែកជើង ប៉ាតាចងខ្សែ។

បើតាមការសន្និដ្ឋាន របស់គណះកម្មាការ ពិនិត្យឃើញថា៖ សាកសពស្លាប់ ដោយអំពើអត្តឃាត ដោយ ចាក់ប្រេងកាតដុតខ្លួនឯង។ លោកបានបន្តទៀតថា តាមការសាកសួរ អ្នកមើលការ ផ្ទះសំណាក់ថា នៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៨ សាកសពបាន អោយកម្មករ នៅផ្ទះសំណាក់ យកអាយផេត ទៅលក់ដើម្បីអោយលុយថ្លៃបន្ទប់។លុះព្រឹកឡើងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ក៏មានករណីនេះ កើតឡើងតែម្តង។

លោកបានបន្តទៀតថា ៖ សាកសពបុរស ជនជាតិម៉ាឡេសុី នេះមានឈ្មោះ Lim weitat ភេទប្រុស អាយុ ៣៦ឆ្នាំ ។ ក្រោយធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ច បានប្រគល់ សាកសព ជនជាតិម៉ាឡេសុី អោយម្ចាស់ ផ្ទះសំណាក់ ហង្សមាស រង់ចាំ ប្រគល់ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យ ទៅតាមប្រពៃណី៕ ដោយ អនាគតថ្មី