បន្ទាយមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងរសៀលថ្ងៃទី១២ ខែមេសារ ឆ្នាំ២០១៨ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានធ្វើការចែកជូននូវ វិទ្យុទាក់ទង ចំនួន២៦គ្រឿង ដល់មេភូមិទាំង ១៣ភូមិ ក្នុងសង្កាតប៉ោយប៉ែត ព្រមទាំងប៉ុស្តិ៍នគរបាល សង្កាត់ប៉ោយប៉ែត។
ក្នុងឱកាស់ បុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិ នេះលោក ភោគ លន បានជួយឧបត្ថម្ភ នូវថវិការ បន្តិចបន្តួច មួយចំនួនទៀត ដល់ទៅក្រុមប្រឹក្សាសង្កាត់ និងជំនួយការ ចំនួន៣០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការ ចំនួន ០៥ម៉ុឺនរៀល មេភូមិ និងជំនួយការភូមិ ៣៩នាក់ ក្នុងម្នាក់ៗ ទទួលបាន ០៣ម៉ុឺនរៀល ព្រមទាំងមន្ត្រី នគរបាលប៉ុស្តិ៍ សង្កាត់ប៉ោយប៉ែត ចំនួន ២០នាក់ ហើយក្នុងម្នាក់ៗទទួលបានថវិការ ០៣ម៉ុឺនរៀល។
ទោះជាថវិការបន្តិចបន្តួច ក៌ដោយ នេះគឺជាការសំដែងចេញពីទឹកចិត្ត ដ៌ស្មោះសរ ចំពោះ ចៅសង្កាត់ និងក្រុមការងារទាំងអស់។ ដោយសារ ក្រុមការងារសង្កាត់ ភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ ខិតខំប្រឹងប្រែងបំរើការងារ ជូនប្រជាពលរដ្ឋ ហើយលោក ភោគ លន បានបួងសួង សុំអោយទេវតាឆ្នាំថ្មី តាមជួយថែរក្សារ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ស្ថាប័ន អាជ្ញាធរដែនដី សុំអោយជួបតែសេចក្តីសុខសប្បាយ ទទួលជ័យជំនះ គ្រប់ភារកិច្ចគ្រប់ក្រុមគរួសារ។ ដោយ អនាគតថ្មី