Top10

ក្រុមបរិដ្ឋានខេត្តរតនគីរី មកទប់ស្កាត់ការពារព្រៃឈើ ឬ ក៌មកចូលហ៊ុនជាមួយឈ្មួញ ដឹកឈើស្តុបទុកអោយឈ្មួញ ដឹកយកទៅលក់នៅស្រុកយួន?

By cham

May 01, 2018

ខេត្តរតនគីរី ៖ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគីរី និង កម្លាំងអាវុធហត្ថផ្ទៃប្រទេស សហការជាមួយនិងកម្លាំង សមត្ថកិច្ចស្រុកលំផាត់ បានចុះបំបែកសំបុកទីតាំងស្តុកឈើ របស់ក្រុមបរិស្ថាន ដែលរក្សាឈើខុសច្បាប់ ឲ្យក្រុមឈ្មួញក្នុងដែនអភិរក្សសត្វព្រៃលំផាត់។

កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ក្រុមសមត្ថកិច្ចចំរុះ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបទីតាំង ស្តុកឈើក្នុងដែនជម្រក់បរិស្ថានសត្វព្រៃលំផាត់ ស្ថិតនៅភូមិសមុទ្រសេដា ឃុំសេដាស្រុកលំផាត់ ខេត្តរតនគីរី។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចថា ក្រោយពីមានសេចក្តីរាយការណ៍ ពីក្រុមប្រជាពលរដ្ឋថានៅចំណុចដែរគ្រប់គ្រងដោយបរិស្ថានអភិរក្សសត្វព្រៃលំផាត់ នៅចំណុចខាងលើ ហើយមានកន្លែង ស្តុកឈើយ៉ាងច្រើនដែល មានគំនរគរយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ សមត្ថកិច្ច ក៏បានដឹកនាំកម្លាំង ចុះមកបង្ក្រាបទាន់ពេលតែម្តង។

សេចក្តីរាយការណ៍បានបន្តថា ឈើដែលបង្ក្រាបបាននោះ គឺជាប្រភេទឈើ ឆ្លីក និងសុក្រំ ឡាំងរួចជាស្រេចមាន មុខកាត់៣០ឃ្លុំឡើង ប្រវែងចាប់ពី ២,៣០ម៉ែត្រ ទៅ ៣,២ម៉ែត្រ(បីម៉ែត្រពីតឹក)។ លោក ធីម វិចិត្រ ប្រធានទីស្នាក់ការដែនជម្រកសត្វ ព្រៃលំផាត់ ពាក់ព័ន្ធករណីបង្ក្រាប ទីតាំងស្តុកបទល្មើសព្រៃឈើដែលក្រុមឈ្មួញលាក់ទុខត្រៀមនិងដឹកជញ្ជូនឆ្លងដែននៅ ចំណុចដែនអភិរក្សសត្វព្រៃដែលខ្លួនគ្រប់គ្រងខាងលើនេះ លោកថា លោកហើយនិងកម្លាំងជំនាញកំពុងតែប្រមូលឈើទាំងអស់នោះ មករក្សាទុខនៅកន្លែងទីតាំងស្នាក់ការបរិស្ថានចំណុចខាងលើ ហើយលោកបានបញ្ជាក់ទៀតថាឈើទាំងអស់នោះជាប្រភេទឈើ (ឆ្លីក និង សុក្រំ) មានចំនួន ១៩០ដើម ហើយឈើទាំងនេះគេមិនទាន់ដឹងថា មានទំហុំប៉ុន្មានត្រីគុណនៅឡើយទេ។

ចំណែក លោកឧត្តម សេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ជុំវិញបញ្ហារការបង្ក្រាបទីតាំង បទល្មើសព្រៃឈើ ចំណុចដែនជម្រក់អភិរក្សសត្វព្រៃលំផាត់ខាងលើ លោកបានអោយ អនាគតថ្មី ដឹងកាលពី រសៀលថ្ងៃទី៣០ ខែមេសានេះថាឈើដែលចុះបង្ក្រាបបាន ថ្ងៃនេះមានចំនួន ១៩០ដើម បច្ចុប្បន្នយកមករក្សាទុក នៅទីតាំងស្នាក់ការបរិស្ថាន ក្នុងឃុំសេដា ស្រុកលំផាត់ខាងលើ។

លោកបន្តថាឈើ ដែលនៅសល់ជាច្រើនកំណាត់ទៀត កម្លាំងកំពុងប្រមូលបន្ត លោកបន្ថែមទៀតថា ពាក់ព័ន្ធការបង្ក្រាប់បទល្មើសព្រៃឈើខាងលើនេះ រួចរាល់ លោកនិងពង្រឹងកំលាំងក្រុមការងារ លោកបង្ក្រាបបទល្មើសព្រៃឈើទាំងនេះបន្តទៀត៕  ដោយ.ឡុង សារេត