ខេត្តបន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ចំពោះសុវត្តិភាព ជូនដល់ពលករចំណាកស្រុក បែជាលោកវរសេនីយ៍ឯក ង៉ែត ព្រឿង មិនគិតពីសុវត្តិភាព ពលករចំណាកស្រុក និង លោកគិតតែពីប្រមូលលុយដាក់ ហោប៉ៅ ហើយនឹងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញតែប៉ុណ្ណោះ។
ជាក់ស្តែងនៅរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គ្រប់គ្រងដោយ លោកវរសេនីយ៍ឯក ង៉ែត ព្រឿង យោធាភូមិភាគ៥ តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ បានបើកដៃ អោយកូនចៅរបស់ខ្លួន ឃុបឃិតគ្នា ជាមួយមេខ្យល់ នាំពលករ ឆ្លងដែនដោយខុសច្បាប់ មានទាំងរថយន្តសេរីទំនើប ថែមទាំងមានរថយន្តតាក់សុី ក្នុងនោះក៏មានមន្រ្តីរាជការ បានចូលទៅដឹក ពលករចេញរឺចូល ក្នុង១ថ្ងៃៗ យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ ផងដែរ។
លោកវរសេនីយ៍ឯក ង៉ែត ព្រឿង មិនគិតពីសុវត្តិភាព ពលករ ដែលលួចឆ្លងដែនទៅ ជួបនឹងការដេញចាប់ ពីសមត្ថកិច្ចថៃនោះទេ ខ្លះទៀតបើករថយន្តរត់គេច ជួបនិងឧបទ្ទេវហេតុផ្សេង ហើយបានចាប់បញ្ជូនមក កម្ពុជាវិញ ក្នុង១ថ្ងៃៗ មិនក្រោមពី២០០នាក់ ទៅ២៥០នាក់ រឺអាចលើសពីនេះទៅទៀត។
បន្ទាប់ពីអ្នកសារព័ត៌មាន បានចុះថតយករូបភាព នៅចំនុចទីតាំងខាងលើ នៅពេលដែលអ្នកយាមទ្វារ ដែលជាកូនចៅ របស់លោក ង៉ែត ព្រឿង បែរជាមិនហ៊ានអោយ មេឈ្មួញនាំពលករ ចូលនោះឡើយ បែរជាទាហ៊ានយាមនៅ ទីនេះគាត់ហ៊ានថតរូប អ្នកកាសែតទៅវិញ នេះគឺជាការ មើលងាយ ដល់របបអ្នកសារព័ត៌មានទៅវិញ ដល់ពេលដែលអ្នកសារព័ត៌មានយើង បានចាកចេញពី កន្លែង បែរជាកូនចៅគាត់ បើកឲ្យចេញចូល ដដែល ហើយនៅពេលយប់ ក៏មានរថយន្តខ្នាតធំ នៅតែបន្ត ដឹកនូវទំនិញ ល្មើសទៅនឹងកម្មសិទ្ធបញ្ញា (យីហោកុបពី) ដែលសមត្ថកិច្ចថៃ កំពុងតែបង្រ្កាប បណ្តាលឲ្យអាជីវករខ្មែរ ដែលលក់ដូរ ក្នុងផ្សារថៃ រងនូវការខាតបង់ នាពេលបច្ចុប្បន្ននេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ កន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ ដល់ពលករ និងកម្មករ កម្មកានារី ដែលបានឆ្លងដែន ទៅធ្វើការក្នុងនិងក្រៅប្រទេស គឺសម្តេច បានបញ្ជារ ឱ្យមន្ត្រីក្រោមឱវាទ ធ្វើយ៉ាងណា គិតពីសុវត្តិភាព របស់បងប្អូន ពលករ ដែលធ្វើការនៅក្រៅប្រទេសផងដែរ បែរជាលោក ង៉ែត ព្រឿង ធ្វើខុសផ្ទុយពី បទបញ្ជារ របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងពេញបន្ទុកទៅវិញ។
មជ្ឈដ្ឋានទូទៅ បានដាក់ការ សង្ស័យថា មិនយកចិត្តទុកដាក់ចំពោះបទបញ្ជារ សម្តេចឡើយ ទល់តែសម្តេចស្រែកម្តងទៀត ទើបភ្ញាក់ខ្លួន រឺ បែរជាមិនគោរព នៃបទបញ្ជាររបស់ សម្តេចបែបនេះ បែរជាគៀងគរ ពលករ និងឃុបឃិត ជាមួយមេខ្យល់ ដើម្បីជំរិតទារប្រាក់ ពីពលករ ទាំងឥតអៀនខ្មាស់បែបនេះទៅវិញ។
សូមបញ្ជាក់ផងដែរថា កន្លងទៅនេះ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានប្រាប់នាពេល កន្លងទៅនេះថា ” ច្រករបៀង ទាំងអស់ ត្រូវតែបិត មិនឲ្យបើកនោះឡើយ ព្រោះនាំអោយខាតបង់ ដល់ថវិការជាតិ យ៉ាងច្រើនផងដែរ “៕ ដោយ សេង រាជសី