Top10

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ជួញដូរថ្នាំញៀន០៣នាក់ និងថ្នាំញៀន ប្រមាណជាង១០០គីឡូក្រាមនៅព្រំដែន (កម្ពុជា-ឡាវ) នៃខេត្តស្ទឹងត្រែង

By សេង រាជសី

June 27, 2018

ខេត្តស្ទឹងត្រែង ៖ កាលពីរសៀលថ្ងៃអង្គារ ១៤កើត ខែស្រាពណ៌ ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជួញដូរថ្នាំញៀនចំនួន០៣នាក់ និងថ្នាំញៀនប្រមាណជាង១០០គីឡូក្រាម នៅចំណុចច្រកទ្វាអន្តរជាតិ ត្រពាំងគ្រៀល ព្រំដែន កម្ពុជា-ឡាវ នៃខេត្តស្ទឹងត្រែង។

បើតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា គ្រឿងញៀនជាង ១០០គីឡូក្រាម នេះ គឺបង្ក្រាបបាន នៅក្នុងរថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន (សូរិយា) ដឹកជញ្ជូនអ្នកដំណើរ មានលេខសម្គាល់ 168 កម្ពុជា-ឡាវS.O 26 (3C.2671) ម៉ាក់ ហ៊ី យ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាក លេខ ភ្នំពេញ3C.2671។

សមត្ថកិច្ច បានបន្តទៀតថា រថយន្តដឹកអ្នកដំណើរ ដែលមានយីហោរ ក្រុមហ៊ុន ភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ 168 កម្ពុជា-ឡាវ ខាងលើនេះ គឺបានជញ្ជូនអ្នកដំណើរ មកពីក្រុងភ្នំពេញ ចូលទៅកាន់ប្រទេសឡាវ ជាយូឆ្នាំមកហើយ តែដោយមានការសង្ស័យថា រថយន្តរបស់ក្រុមហ៊ុន សូរិយាខាងលើនេះ សមត្ថកិច្ច ក៏បានបញ្ជូនភ្នាក់ងារសម្ងាត់ ចុះស៊ីបអង្កេត តាមប្រម៉ាញ់ ក៏ឃើញមានសម្មភាព មិនប្រក្រតី ខណៈរថយន្តដឹកអ្នកដំណើរ ឆ្លងកាត់ចំណុច ច្រកទ្វាអន្តរជាតិត្រពាំងគ្រៀល សមត្ថកិច្ច ក៏បានឃាត់រថយន្តក្រុងដឹកអ្នកដំណើរ ខាងលើនេះរួចឆែករថយន្ត របស់ក្រុមហ៊ុនសូរិយា ខាងលើនេះ ភ្លាមៗនោះស្រាប់តែឃើញថ្នាំញៀន ដូចដែលសមត្ថកិច្ច ដាក់ការសង្ស័យពិតប្រាកដមែន។

ចំណែកជនសង្ស័យទាំង ០៣នាក់ពាក់ព័ន្ធ ករណីថ្នាំញៀន ខាងលើ ដែលជាតៃកុងរថយន្តរបស់ ក្រុមហ៊ុន ភ្នំពេញសូរិយាដឹកជញ្ជូនអ្នកដំណើរ 168 កម្ពុជា-ឡាវ សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ គោលដ្ឋាន និងឈ្មោះអ្នកទាំងបីនៅឡើយទេ។

បច្ចុប្បន្នជនសង្ស័យ ទាំងបីនាក់រួមទាំងវត្ថុតាំងគ្រឿងញៀនជាង១០០គីឡូក្រាម ខាងលើ សមត្ថកិច្ចច្រកទ្វាទ្វេភាគី បានបញ្ជូនខ្លួនមកកាន់ នាយការិយាល័យ នគបាលប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តស្ទឹងត្រែង ដើម្បីសាង សំណុំរឿង ទៅកាន់តុលាការខេត្ត ស្ទឹងត្រែងដោះស្រាយបន្តតាមនិតិវិធីច្បាប់៕ ដោយ លោក ឡុង សារេត