ទំព័រដើម

ពលរដ្ឋថា លោកនូ ថេ អភិបាលស្រុកលំផាត់ ខេត្តរនៈគិរី មិនហ៊ានចំណាត់ការ ក្នុងការបង្ក្រាប គំនរឈើ រាបរយកំណាត់ ឡើយ

By ក្រុមការងារអនាគតថ្មី

May 25, 2017

ខេត្តរតនៈគិរី៖ កាលពីព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញមាន សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងឃុំ សេដា ស្រុកលំផាត់ ខេត្តរតនៈគិរី ថាមានគំនរឈើរាបរយ កំណាត់ជា ប្រភេទឈើសុក្រំ និងកកោះ ដែលគេលាក់ស្តុក ទុកផ្ញើផ្ទះពលរដ្ឋ ក្នុងភូមិ និងស្តុកនៅព្រៃក្បែៗ នោះមួយចំនួនទៀត។ សេចក្តីរាយការណ៍បន្តថា ឈើដែលស្តុកគរទុកនោះ កំពុងនិងត្រៀម ដឹកជញ្ជូនចេញឆ្លង ទៅប្រទេសវៀតណាម នាពេលឆាប់ៗ នេះហើយ។ លោក អង់ ប៊ុនធាង មេឃុំសេដា ស្រុក លំផាត់ ជុំវិញករណីពាក់ព័ន្ធ ឈ្មួញស្តុកឈើ យ៉ាងច្រើនសន្ធឹកសន្ធាប់ គរទុកជាច្រើន កន្លែងដែលមាន ឈើរាបរយកំណាត់ នៅក្បែ សាលាឃុំ របស់លោក យ៉ាងអាណាធិបតេយ្យ ខាងលើនេះ លោកឆ្លើយយ៉ាង ខ្លីមិនដឹង ព្រោះឈ្មួញ ឈើទាំងនោះ យកឈើមកស្តុក ផ្ញើផ្ទះប្រជាពលរដ្ឋ និងក្បែនោះមិន ប្រាក់លោកនោះទេ។ ចំណែកលោក នូ ថេ អភិបាល ស្រុកលំផាត់ បានថ្លែង ស្តីបន្ទោស លោក អង់ ប៊ុនធាង មេឃុំសេដា តាមទូរស័ព្ទ ប្រាប់ថាបើគេសួរ ពីបញ្ហាផ្សេងៗ ក្នុងឃុំ របស់លោកៗ បែឆ្លើយថា មិនដឹងឈើ ដែលស្តុកក្បែ សាលាឃុំ របស់ខ្លួននោះទេ លោកថាមិនបាច ធ្វើមេឃុំទៀតឡើយ។ លោក គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត រតនគិរី ពាក់ព័ន្ធនិងគំនរ ឈើរាប់រយកំណាត់ នៅចំណុចឃុំ សេដាស្រុកលំផាត់ មិនអាចសុំការ បំភ្លឺពីលោកបានទេ ដោយទូរស័ព្ទលោកខល់ ចូលតែពុំមាននាក់ លើក។ រី ឯលោក ថេង ច័ន្ទធី អធិកាស្រុកលំផាត់បាន បញ្ជាក់ ប្រាប់ អ្នកសារព័ត៌មាន ថាករណីបទល្មើសព្រៃឈើ ដែលគរស្តុក ទុកក្បែ សាលាឃុំ សេដាខាងលើ នេះ អោយតែមានបញ្ជា ពីលោក នូ ថេ អភិបាល ស្រុកលំផាត់ អោយបង្ក្រាប តែ មួយមាត់ លោកនិងមានវិធាន ការចុះប្រតិបត្តិការ ភ្លាមតែម្តង។ សូមបញ្ជាក់ថា បច្ចុប្បន្នគំនរគរ ឈើរាប់រយកំណាត់ដែល ឈ្មួញឈើស្តុកក្នុងព្រៃក្បែ សាលាឃុំ សេដានិងផ្ទះប្រជាពលរដ្ឋ ជាច្រើនកន្លែង នៅក្បែសាលាឃុំ សេដាខាងលើនោះ អាជ្ញាធរនិងសម្ថកិច្ច បានត្រឹមតែឆ្លើយ ដាក់គ្នា អោយចុះទៅមើល តែប៉ុណ្ណោះ មិនទាន់មានចំណាត់ការ ធ្វើការបង្ក្រាប់នៅឡើយទេ៕ ដោយ លោក ឡុង សារេត (ក្រុមការងារ ខេត្តរតនៈគិរី)