Top10

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាជនជាតិថៃ ពាក់ពន្ធ័ករណីគ្រឿងញៀន

By សេង រាជសី

June 29, 2018

បន្ទាយមានជ័យ ៖ នៅថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៨ ម៉ោង១៦ និង១៥នាទី ក្រោយពីបានទទួលបាន ព័ត៌មាន ពីនគរបាល ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ថាមានជនជាតិថៃ ជួញដូគ្រឿងញៀន ភ្លាមកំលាំងសមត្ថកិច្ចបានចុះ ធ្វើស្រាវជ្រាវ រកជនសង្ស័យដឹកនាំ ដោយ លោក វីរសេនីយ៍ឯក ធឹនសុិនដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ហើយបានធ្វើការឃាត់ខ្លួន ជនជាតថៃិម្នាក់ ឈ្មោះ សាន់យ៉ាវង្សាដឹក ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ សាក់រូបភេទ មានទីលំនៅភូមិ ឃុំ ស្រុកគោកធ្យូង ខេត្ត ស្រះកែវ ប្រទេសថៃ ។

បើតាមបណ្តឹង ផ្ទាល់មាត់ជាក់ស្តែង ពីឈ្មោះ សេង សុខ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រែចាន់ ឃុអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ថាជនជាតិថៃខាងលើ កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោង១៧ ល្ងាចជនជាតិថៃនេះ បានមកសុំស្នាក់នៅមួយយប់ លុះស្នាក់នៅមួយយប់ស្អែក ឡើងវេលាម៉ោង៩ ព្រឹក ម្ចាស់រវល់ធ្វើម្ហូប ហើយដោយសោរម៉ូតូ នៅជាប់ម៉ូតូ ជនសង្ស័យក៏ជិះយកម៉ូតូនោះតែម្តងទៅ ។

ម៉ូតូនោះមានម៉ាក អឹម អេស អិច ព៌ណក្រហម ផលិតឆ្នាំ២០១៥ ហើយលុះដល់ថ្ងៃទី២៧ មិថុនា២០១៨ វេលាម៉ោង១៤ និង៣០នាទីរសៀល កូនប្រសារ ឈ្មោះកៃ បាន ឃើញឈ្មោះ សាន់យ៉ា វង្សសា នៅប៉ោយប៉ែត ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តងទៅ។

ក្រោយពេលឃាត់ខ្លួន ជនជាតិថៃ រូបនេះមានថ្នាំញៀន ប្រភេទម្សៅ សថ្លា ដាក់កូនថង់តូច នៅក្នុង ទូរស័ព្ទ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយក ម៉ូតូគេពិតប្រាកដមែន ពេលនេះម៉ូតូ នេះអត់ដឹងនៅទីណាទេ ដោយឈ្មោះសាន់យ៉ា វង្សសា ម្តងឆ្លើយថានៅកាសុីណូ ទៅដល់កាសុីណូថា នៅមិត្តភក្រ័ ចុងក្រោយឆ្លើយថា ទុកនៅមុខកាសុីណូចោរលួច។

បច្ចុប្បន្ននេះ ឈ្មោះសាន់យ៉ា វង្សសា កំពុងធ្វើការសាកសួរ នៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត និងស្រាវជ្រាវបន្ត។ ដោយ អនាគតថ្មី