Top10

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈ អភិបាលខេត្តរតនគីរី ក្នុងពិធីសំណេះសំណាល ពង្រឹងកម្លាំង អន្តរាគមន៍

By សេង រាជសី

June 30, 2018

ខេត្តរតនគីរី ៖ នៅស្នងការនគរបាលខេត្តរតនគីរី នាព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ព្រឹកមិញនេះ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈ អភិបាលខេត្តរតនគីរី ក្នុងពិធីសំណេះសំណាល ពង្រឹងកម្លាំងអន្តរាគមន៍ ក្រុមកម្លាំងនគបាល ក្នុងខេត្តលោកថា កម្លាំងសមត្ថកិច្ច ទាំងបីប្រភេទរួមមាន កម្លាំងអាវុធហត្ថខេត្ត កម្លាំងនគបាលខេត្ត និងកម្លាំងប្រជាការពារ ត្រូវតែរិតបន្តឹងការពារ សន្តិសុខ ជូនប្រជាពលរដ្ឋ អោយបានតឹងរឹងបំផុត មុនពេលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាល ទី០៦ នាថ្ងៃខាងមុខនេះ។

ក្នុងអង្គពិធី លោកវរសេនីយ៍ទោ ងួន គឿន ស្នងការនគរបាល ខេត្តរតនគីរី បានមានប្រសាសន៍ថា លោកបានបេ្តជ្ញាថា ដឹកនាំកម្លាំងអន្តរាគមន៍ ទាំងអស់រួមមានចំនួន៨១២នាក់ កម្លាំងទាំងនេះសុទ្ធសឹង ជាកម្លាំងអន្តរាគមន៍ សម្រាប់ដោះស្រាយ សភាពការណ៍ ដែលអាច កើតឡើង ជាថាហេតុសំដៅ ពង្រឹងសន្តិសុខសង្គម ជូនពលរដ្ឋ ជាពិសេស ពង្រឹងសន្តិសុខ បម្រើឲ្យកាបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ទី៦ នាថ្ងៃខាងមុខនេះ ហើយនិងមានកម្លាំង សម្រាប់ការពារសន្តិសុខ សុវត្ថិភាព គ្រប់គោលដៅ នៃការបោះឆ្នោត ថ្ងៃខាងមុខនេះ។

លោក ងួន គឿន ស្នងការនគរបាលខេត្តបានបញ្ជាក់ ថា ពាក់ព័ន្ធករណី នគរតបាលខេត្តរតនគីរី ដែលមានក្របខណ្ឌស្នងការដ្ឋាននគរបាលខេត្ត ត្រឹមត្រូវនោះសព្វថ្ងៃមានចំនួន១.២៨៣នាក់/ ស្រី៦៤នាក់ ក្នុងនោះ ស្នងការដ្ឋាន មានចំនួន៣៥២នាក់ និងអង្គភាពវរការពារព្រំដែន ទាំងពីរមានចំនួន៣៤១នាក់ និងថ្នាក់អធិការដ្ឋាន នគរបាលក្រុង / ស្រុកទាំង៩ មានចំនួន២៨៥នាក់ និងថ្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៥០ឃុំ/សង្កាត់មា នចំនួន៣០៥នាក់។

បើយោងតាមលិខិត ស្នងការនគរបាលខេត្តរតនគីរី ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នេះថា ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត នេត សាវឿន អគស្នងការនគរបាលជាតិ ដែលបានកំណត់ ឲ្យគ្រប់ស្នងការដ្ឋាននគរបាល ទូទាំងប្រទេស ត្រូវរៀបចំអោយមាន កម្លាំងអន្តរា គមន៍ សម្រាប់ដោះស្រាយ សភាពការណ៍ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ក្នុងនោះលោក ងួន គឿន ស្នងការដ្ឋននគបាលខេត្តរតនគីរី បានបញ្ជាក់បន្ថែមថា លោកបានរៀបចំបង្កើត កងអន្តរាគមន៍ពិសេសមួយ ដែលមានកម្លាំងចំនួន១២០នាក់ ក្នុងភារៈកិច្ចនេះលោកបានចាត់តាំងឲ្យលោកឧត្តមសេនីយ៍ ផែន ឌីណា ស្នងការរងធ្វើជាមេបញ្ជាការកម្លាំង នេះហើយកម្លាំងកំពុងហ្វឹកហាត់ ប្រចាំថ្ងៃជា បន្តបន្ទាប់ ក្នុងចំណោមកម្លាំង១២០ នេះក៍បានបែង ចែកតួរនាទីទទួលខុសត្រូវ ក្នុងគោលដៅប្រតិបត្តិការ ក្នុងនោះមាន៥៥នាក់កាន់ខែលឆក់ និងដំបងឆក់៥៥នាក់ទៀត កាន់ខែលធម្មតា និងដំបងធម្មតា១០នាក់ ផ្សេងទៀតកាន់អាវុធបាញ់ គ្រាប់ផ្សែងឧស្ម័នបង្ហូរទឹកភ្នែក។

លោកស្នងការបានបញ្ជាក់ បន្ថែមទៀតថា ពាក់ព័ន្ធ និងកម្លាំងអន្តរាគមន៍ ខាងលើនេះលោកបានផ្តល់សិទ្ធ ឲ្យស្នងការរង០៤រូប ជាអ្នកទទួលខុសត្រូវ ពង្រឹងសន្តិសុខបម្រើឲ្យ ការបោះឆ្នាតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ នេះទី១/ លោកឧត្តមសេនីយ៍ ផែន ឌីណា ទី២/ លោកឧត្តមសេនីយ៍ អ៊ឹម ផានី ទី៣ / លោក ឧត្តមសេនីយ៍ ហេង រតនៈ ទី៤ / លោកវរសេនីយ៍ មុត ទីលី ស្នងការរង ធ្វើជាមេបញ្ជាការក្នុងស្ថានភាព ធម្មតាកម្លាំងនេះបំពេញភារកិច្ចជំនាញ ស្នូររបស់ខ្លួន នៅតាមអធិការដ្ឋាន រៀងខ្លួន នៅពេលមានសំណូមពរចាំ បាច់កម្លាំងនេះ និងត្រូវបានបញ្ជូនពីក្រុង/ស្រុកមកប្រមូលផ្តុំទៅ ទីតាំងណាមួយជាកំណត់ និងរងចាំទទួលបញ្ជាចេញប្រតិបត្តិការ ពីស្នងការដ្ឋានតែម្តង៕ ដោយ ឡុង សារេត