បន្ទាយមានជ័យ៖ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ដាក់ផែនការ និងកំណត់ទីតាំង ក្នុងកិច្ចការពារ រក្សាសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ក្នុងដំណើរការ នៃយុទ្ធនាការឃោសនាបោះឆ្នោត និងនៅតាមគោលដៅការិយាល័យ បោះឆ្នោតនីមួយៗ ដែលទទួលខុសត្រូវ ក្នុងថ្ងៃបោះឆ្នោត ថ្ងៃរាប់សន្លឹកឆ្នោត ក្រោមអធិបតិភាព លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួម ពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន មេបញ្ជាការ មូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថជាច្រើនរូបផងដែរ។ ដោយ អនាគតថ្មី