Top10

ក្រុមប្រើប្រាស់គ្រឿងញៀន 0៣នាក់ ត្រូវកំលាំងប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតឃាត់ខ្លួន

By សេង រាជសី

July 09, 2018

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០១៨ ម៉ោង១៦ និង ៤០នាទី កំលាំងជំនាញប្រឆាំង បទល្មើសគ្រឿងញៀន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វីរសេនីយ ឯក ធឹនសុិនដេត អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានចុះល្បាតទៅដល់ចំណុចដីសរ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រើប្រាស់ថ្នាំញៀន ០៣ នាក់។

ជនសង្ស័យត្រូវបាន សម្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ១/ ឈ្មោះ ពៅ ជីវន្ត័ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅបច្ចប្បន្ន នៅភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត មុខរបរ ( គ្មាន ) ២/ ឈ្មោះ ហៃ ប្រុសពៅ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ ( គ្មាន ) ៣/ឈ្មោះ រ៉ន វិចិត្រ ភេទប្រុុស អាយុ ២០ឆ្នាំ ទីលំនៅបច្ចប្បន្ន ភូមិប្រជាធម្មកើត សង្កាតផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ ( គ្មាន ) ហើយនឹងសម្ថកិច្ចបានត្រួតពិនិត្យរកឃើញវត្ថុតាងរួមមាន ៖ ១/ បំពង់កែវចំនួន ០១, ២/ ទូរសព្ទ័ចំនួន ០៥គ្រឿង, ៣/ ដែកកេះ ចំនួន ០២, _ជនសង្ស័យទាំង ៣ ត្រូវបាននាំមកកន្លែង អធិការដ្ឋានដើម្បីធ្វើការសាកសួរ។ ដោយ អនាគតថ្មី