ទំព័រដើម

កំលាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ចុះល្បាតតាមភូមិសាស្ត្រ បង្ក្រាបបាន មុខសញ្ញាគ្រឿងញៀន ២ករណី ក្នុងថ្ងៃតែមួយ

By សេង រាជសី

September 11, 2018

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង៣០នាទី កំលាងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វីរ:សេនីយ៍ ឯក ធិនសុិនដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ចុះល្បាត តាមភូមិសាស្ត្រក្រុងប៉ោយប៉ែត បានប្រទះ ជួបមុខសញ្ញាជនសង្ស័យចំនួន២នាក់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ក្រុងប៉ោយប៉ែត កំលាំងសមត្ថកិច្ច បានធ្វើការសាកសួរ និងត្រួតពិនិត្យ រកឃើញម្សៅសរថ្លា ១កញ្ចប់តូច ជសង្ស័យទាំង ២មានឈ្មោះ ១ – ឈួន ហូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរគ្មាន រស់នៅភូមិតាសួន សង្កាត់ក្រុងប៉ោយប៉ែត ជនសង្ស័យ ទី២ ឈ្មោះ សីឡា ភេទ ប្រុស អាយុ១៥ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិ ជាមួយជនសង្ស័យខាងលើ។ ក្រោយពីការសាកសួររួច នៅ វេលាម៉ោង ១៤និង ៥០នាទីកម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបន្តរធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ទៀត នៅចំណុចតាមផ្លូវជាតិលេខ៥ មុខផ្លូវចូលវិទ្យាល័យអូរជ្រៅ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ពេលនោះកម្លាំងជំនាញ ក៏បានធ្វើការសាកសួរ និងសំុត្រួតពិនិត្យហើយ បានរកឃើញម្សៅក្រាមសថ្លាចំនួន ០១ កញ្ចប់តូចនិងដែកកេះ ចំនួន០១។ ជនសង្ស័យរួមមាន 1.ឈ្មោះ ម៉ៅ ជា ភេទប្រុសអាយុ ១៧ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិប្រជាធម្ម សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២ ឈ្មោះ ទូច ចាន់រ៉ាត ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិថ្មី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣ . ឈ្មោះ ផាត វណ្ណេត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មាន រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ននេះ កម្លាំងជំនាញបាននាំ មកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនបន្តរ។ ដោយ អនាគតថ្មី