Top10

ក្រុមហ៊ុន សុខារ៉េសុីដេនគ្រុប ដឹកនាំក្រុមការងារ ធ្វើបុណ្យដាក់បិណ្ឌកាន់វេនទី១ ក្នុងក្រុងប៉ោយប៉ែត

By សេង រាជសី

September 25, 2018

បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ឈាន សុខា ប្រធានក្រុមប្រឹក្សាភិបាល លោក ទូច ម៉ាណាក់ លោក ប្រាក់ ចិន្ដា អនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំង សមាជិកក្រុមប្រឹក្សា គណ:គ្រប់គ្រង បុគ្គលិក និងក្រុមការងារ នៃក្រមហ៊ុន សុខារ៉េស៊ីដេន គ្រុប បានរួមគ្នាប្រារព្ធពិធីកាន់បិណ្ឌទី១ ដែលជារដូវនៃបុណ្យភ្ជំបិណ្យ ប្រពៃណីយ៍របស់ដូនតាខ្មែរយើង ដែលស្ថិតនៅវត្ត ជិនវ័ន្ដសីមារាម ហៅវត្ត ម៉ុងចិន ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យសាសនា ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ តាំងពីបុរាណកាលមកម្លេះ តែខណ:ពេលនេះក្រុមហ៊ុន សុខារ៉េស៊ីដេន បានដឹកនាំសមាជិក បុគ្គលិកទាំងអស់ធ្វើបុណ្យកាន់បិណ្ឌ របស់ប្រពៃណីយខ្មែរយើងរំលឹកគុណដល់ញាត្តិការទាំងប្រាំពីសណ្តាន និងពាំនាំចតុបច្ច័យ និងធ្វើបុណ្យឧទ្ទិសកុសលបុណ្យជូនដល់បុព្វការីជន ព្រមទាំងជូនបុណ្យកុសលដែលបានធ្វើទាំងប៉ុន្មាន ចែកជូនដល់បងប្អូនខែ្មរ និងអតិថិជនទាំងអស់ដែលបានជាវ និងគាំទ្រ គម្រោងសុខារ៉េស៊ីដេនកន្លងមក។ ដោយ អនាគតថ្មី