បន្ទយមានជ័យ ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ មានរថយន្ត ដឹកជញ្ជូនធន់ធំ មួយ កន្លែង ដែលស្ថិត នៅក្នងភូមិប៉ាលិល័យ្យ២ ក្រុងប៉ោយប៉ែត របស់លោកថាន សុមន្ថា បានត្រូវពលរដ្ឋរស់នៅក្នុង ក្រុងប៉ោយប៉ែត រិះគន់ យ៉ាងដំណំ ដោយក្រុមហ៊ុន មួយនេះ មិនព្រមរៀបចំទីតាំង ចំណត់រថយន្ត រអោយមានរបៀបរៀបរយ និងធ្វើអោយមាននភក់ជ្រាំ ទឹកលិច ពេលដែនរថយន្ត យីឌុបដឹកគីប ចេញចូលម្តងៗ គឺនាំ ភក់ ជាប់តាមកង់ឡាន មកលើផ្លូវបេតុង និងសាចទឹកពេញផ្លូវ ដីជាប់តាមកង់ឡានហូរចូលលូ បណ្តាលអោយស្ទះ លេចដល់ផ្ទះ ប្រជាពលរដ្ឋ ដែលនៅជិតខាង ប្រជាពលរដ្ឋ បាននិយាយថា ការស្ទះលូ ទឹកលិចត្រង់ចំណុចរថយន្ត ធន់ធំនេះ គឺដោយក្រុមហ៊ុនមួយនឹង មិនព្រមចាក់បេតុងក្នុងបៀន ហើយរថយន្តទាំងនោះ ជាប់ដីតាមកង់ឡាន់ ហូចូលលូ គឺបណ្តាលអោយស្ទះ តែម្តង ប្រជាពលរដ្ឋ សុំអោយ អាជ្ញាធរ មានវិធានការ ទៅលើ លោក ផាន់សុមន្ថា អោយម្ចាស់ ក្រុមហ៊ុន នោះ រៀបចំ កន្លែងចត់អោយបានស្រួល ព្រោះ រកស៊ុីផលប្រយោជន័ ខ្លនឯងកុំមកបំពុលទុកអ្នកដ៏ទៃ។ គួរបញ្ជាក់ផងដែរថា ទីតាំង រថយន្តដឹកជញ្ជូន ធន់ធំនេះ ធ្វើអោយមានករស្ទះលូ និងនាំដីដោយតាមកង់ឡានមកលើផ្លូវថ្នល់ ជាយូឆ្នាំមកហើយ ហើយធ្វើអោយអាជ្ញាធរ ពិបាកគ្រប់យ៉ាង លោកអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារក្រុងសង្កាត់ ចុះស្តា ប្រព័ន្ធលូ គ្រប់ពេលវេលា នៅត្រង់ចំណុចនិង ។ បញ្ជាក់បន្ថែទៀតថា អាជ្ញាធរ ចុះរៀបចំ សេវាកម្ម សម្រួលអោយប្រជាពលរដ្ឋ គ្រប់ពេល តែក្រុមហ៊ុនមួយនេះ មិនខ្វល់ ហើយក៏មិនព្រម បើកភ្នែកមើលគេឯងសោះ អាងខ្លួនជាទាហ៊ាន តាមពិត ប្រជាពលរដ្ឋ ដឹងយ៉ាងច្បាស់ណាស់ថា អាជ្ញាធរ ប្រឹងជួយ នៅទុកលំបាក ប្រជាពលរដ្ឋខ្លាំងណាស់ តែក្រុមហ៊ុន រថយន្តដឹ កជញ្ជូនធន់ធំ របស់លោក ផានសុមន្តានេះ មិនខ្វល គឺ( ឌឺ តែម្តង )។ ដោយ អនាគតថ្មី