ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ថា មុននេះបន្តិចមានក្មេងប្រុសជំទុងម្នាក់ ត្រូវបានឃាតករដៃដល់សម្លាប់ យ៉ាងព្រៃផ្សៃចំណុចប្រឡាយទី៣ ជិតអូរប្រង ស្ថិតនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
សេចក្តីរាយការណ៍បានបន្តទៀតថា ក្មេងប្រុសរងគ្រោះមាន ឈ្មោះចូច លៀង អាយុ១១ឆ្នាំ ឪពុកឈ្មោះចេល ចូច អាយុ៣៤ឆ្នាំ ជនជាតិព្នង ម្តាយឈ្មោះម៉ៅ ស្រៀក ក្រុមគ្រួសារ រងគ្រោះរស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៨ ខែតុលា សាកសព ក្មេងរងគ្រោះត្រូវគេប្រទះឃើញ ដេកស្លាប់ស្តូកស្តឹង នៅវាលស្រែចំណុចភូមិ-ឃុំកើតហេតុខាងលើ។ បច្ចុប្បន្នសមត្ថកិច្ចស្រុកកោះញែក កំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ជនដៃដល់ ដើម្បីចាប់ខ្លួនមកផ្តន់ទាទោសតាមច្បាប់៕ ដោយលោក ឡុង សារេត